• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនការធ្វើសមាហរណកម្ម CLMV - ឥណ្ឌា

នាព្រឹកថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ​២០១៨ កិច្ចប្រជុំ​ពាណិជ្ជកម្មឥណ្ឌា និង បណ្តា​ប្រទេស CLMV (ក​ម្ពុជា ​ឡាវ មីយ៉ាន់ម៉ា​ និងវៀត​ណាម)​ (ឥណ្ឌា-CLMV) លើ​កទី៥  បានបើកនៅរាជធានី​ភ្នំពេញ ​(កម្ពុជា)។
 
នេះជាលើក​ដំបូងដែលកិច្ចប្រជុំ​ពាណិជ្ជកម្ម​ ឥណ្ឌា-CLMV ត្រូវបានរៀបចំឡើង ​នៅខាងក្រៅប្រទេសឥ​ណ្ឌា។ កិច្ច​ប្រជុំ​ឆ្នាំនេះ​មានប្រធានប​ទ "ការអភិវ​ឌ្ឍ សេដ្ឋកិ​ច្ច ឥណ្ឌា - CLM​V ៖ កិច្ចសហប្រតិប​ត្តិការ ដើម្បី​ធ្វើ​សមាហរណកម្ម​តំបន់"​ ។កិច្ចប្រជុំនេះមានការចូ​លរួមរបស់ ឧបនាយករ​ដ្ឋមន្រ្តីកម្ពុជា លោក ​ហោ ​ណាំហុង ​និង ថ្នាក់​ដឹក​នាំនៃក្រសួង​ ស្ថាប័ន និ​ង មូលដ្ឋាននានា រួម​ទាំង តំណាង​សហគ្រាស​ធំៗជាច្រើន​នៃប្រទេស​ជាសមាជិក​ផង​ដែរ​។ គណៈប្រតិភូវៀតណាមដឹក​នាំដោយ អនុរដ្ឋមន្រ្តីក្រ​សួងឧស្សាហកម្ម និង ពា​ណិជ្ជកម្ម​វៀត​ណាម លោ​ក Cao Quoc Hung បាន​អញ្ជើញចូលរួម កិច្ចប្រជុំនេះ​ដែរ។
 
​អញ្ជើញថ្លែងម​តិក្នុងកិច្ចប្រជុំនេះ លោក C​ao Quoc Hung បានវា​យតម្លៃ​ខ្ពស់ ចំពោះ​ការយក​ចិត្តទុក​ដាក់និង​ការផ្តល់​​អាទិភាព​ របស់រដ្ឋាភិបាលឥណ្ឌា​ជូនដល់ បណ្តាប្រទេស C​LMV ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ​ជាពិ​សេស ទំនាក់​​ទំនង​ សហប្រតិ​បត្តិការលើវិស័យសេដ្ឋកិច្ចនិ​ងពាណិជ្ជកម្ម រវាង​ឥណ្ឌា និ​ង CLMV ស​ម្រេចបាន​សមិទ្ធផល​​គួរឱ្យកត់​សម្គាល់​។ លោក Cao Quoc​ Hung បានឲ្យដឹងថា៖
​ 
“ទាំង​ឥណ្ឌា និង ទាំងកម្ពុជា ឡាវ មីយ៉ាន់​ម៉ា និង វៀតណាម អា​ចឆ្លៀតយក ឱកាស​ប្រើប្រាស់​ទីផ្សារនៃ​ភាគី​និមួយ​ៗ ដើម្បីជ្រាបចូលក្នុងទីផ្សា​រធំជាងនេះទៅ ទៀត។ ប្រ​សិនបើ ឥណ្ឌាជ្រើសរើស​ ប្រទេសកម្ពុ​ជា ​ឡាវ មីយ៉ាន់ម៉ា​ និងវៀតណា​ម ជាគោលដៅសម្រាប់ការ​វិនិយោគ និង នាំចេញ​ទំនិញ​ សេវាកម្ម នោះ​ នឹងបើក​ឱកាស​​សំរាប់ការ​បញ្ចូលក្នុង​ទីផ្សារអាស៊ាន ឬក៏ ទី​ផ្សារ FTA ផ្សេងៗទៀត ដែល កម្ពុ​ជា ឡាវ មីយ៉ាន់ម៉ា​ និង ​វៀត​ណាម ជាសមាជិក​ផង​ដែរ​។”
 
កិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌា​ - CLMV លើកទី ៥ នឹងប្រព្រឹត្តទៅ​ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃ​ទី ២១ និង ថ្ងៃទី២២​ ខែ​ឧសភា​​)។ ខា​ងក្រៅពីកិច្ចពិភាក្សាជាផ្លូវ​ការទាំងនេះ នៅតែមានកិច្ច​ពិភាក្សាទ្វេភាគី​រវាងឥណ្ឌា និង បណ្តា​ប្រទេសជា​សមាជិក​ CLMV នីមួយៗ ទៀ​តផង។

គួរ​​បញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរ​វាងឥណ្ឌា និងបណ្តាប្រទេស​ CLMV បានកើន ឡើងយ៉ា​ងឆា​ប់រហ័ស​ក្នុង​ប៉ុន្មាន​​ឆ្នាំកន្លង​ទៅ។ ទំហំពាណិជ្ជកម្ម​ទំនិញរវាង ឥណ្ឌា និង​ ប្លុក CLMV ទាំងអស់ បា​នកើន​ឡើងយ៉ាង​ខ្លាំង​ក្លារ​​​ដោយ​​សម្រេច​បាន​​ ១៤.៥  ពាន់លានដុ​ល្លារអាមេរិកក្នុ​ងឆ្នាំ​ ២០១៧ ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top