• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona)

គិតត្រឹមដល់ថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០ នៅប្រទេសចិន មានករណីឆ្លងមេរោគចំនួន ២២៥ និងមនុស្សចំនួន ៤ នាក់ទៀតត្រូវបានស្លាប់ ហើយក៏មានករណីឆ្លងជំងឺនេះនៅទីក្រុងប៉េកាំង និងខេត្ត Guangdong និងមានបុគ្គលិកសុខាភិបាលមួយចំនួនដែលត្រូវបានឆ្លងមេរោគផងដែរ។

វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona) (រូបថត៖ vov5)

នៅប្រទេសវៀតណាមវិញ មិនទាន់កត់ស្គាល់មានករណីណាមួយត្រូវបានឆ្លងវីរ៉ុសនោះទេ ប៉ុន្តែហានិភ័យនៃជំងឺនេះឆ្លងរីករាលដាលចូលក្នុងវៀតណាមគឺខ្ពស់ណាស់តាមរយៈភ្ញៀវទេសចរ ពលករអន្តោប្រវេសន៍មកពីទីក្រុង វូហាន (Wu Han) និងមកពីតំបន់ដែលរីករាលដាលជំងឺជារៀងរាល់ថ្ងៃនៅតាមច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ។

នាថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំស្តីពីការបង្កើនការការពារនិងត្រួតពិនិត្យការឆ្លងមេរោគផ្លូវដង្ហើមដែលបង្កដោយវីរ៉ុសប្រភេទថ្មី កូរ៉ូណា។ លោក  Nguyen Thanh Truong - គ្រូពេទ្យឯកទេសទី២ នៃមន្ទីរពេទ្យត្រូពិកទីក្រុងហូជីមិញបានឲ្យដឹងថា៖                         

«សម្រាប់គ្រឿងបរិក្ខារ មន្ទីរពេទ្យបានត្រៀមខ្លួនរួចជាស្រេចហើយ។ ចំពោះ បញ្ហាធនធានមនុស្ស គឺទាំងអស់គ្នាក៏បានត្រៀមខ្លួនយាម ២៤/២៤ ម៉ោងតែម្តង។ មន្ទីរពេទ្យក៏បានបង្កើតគណៈកម្មការបញ្ជាណែនាំការបង្ការនិងទប់ទល់នឹងការរីករាលដាលនៃការឆ្លងជំងឺនេះផងដែរ។ បើនៅពេលដែលមានការណីសង្ស័យឆ្លងជំងឺជាដំបូង កើកមានឡើងនោះមន្ទីរពេទ្យនឹងបញ្ជូនក្រុមប្រតិបត្តិការ ដើម្បីទប់ទល់នឹងការរីករាលដាលជំងឺនេះភ្លាមៗតែម្តង​ផងដែរ »៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top