• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនជាបណ្ដើៗអត្រាទំនិញឧស្សាហកម្មនិងកសិផលក្នុងបរិមាណទំនិញនាំចេញទៅចិន

ទម្រង់នៃទំនិញនាំចេញរបស់វៀតណាមទៅប្រទេសចិនកំពុងមានការផ្លាស់ប្ដូរតាមទិសបង្កើនជាបណ្ដើៗនូវអត្រា ទំនិញឧស្សាហកម្មកែច្នៃនិងកសិផល រុក្ខផលនិងផលនេសាទ ព្រមទាំងកាត់បន្ថយជាបណ្ដើៗអត្រាទំនិញវត្ថុធាតុដើម ឥន្ធនៈនិងរ៉ែ។

នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅវេទិកា “កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងចិនឆ្នាំ២០១៨” ដោយសភា ពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) សហការជាមួយសមាគមន៍ ពន្លឿនពាណិជ្ជកម្មអន្តរជាតិចិន (CCPIT China) រៀបចំឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

វេទិកា “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន ឆ្នាំ២០១៨” គឺសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍នៃប្រទេសទាំងពីរធ្វើបច្ចុប្បន្នកម្មនូវព័ត៌មានពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជួបប្រាស្រ័យ ស្វែង រកដៃគូដ៏យូរអង្វែង ផងដែរ។

នាបច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំរបស់វៀតណាម ហើយវៀតណាមក៏​ជាដៃគូពាណិជ្ជកម្មធំរបស់ចិនក្នុងប្លុកអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទី ៨ របស់ចិនលើពិភពលោក ផងដែរ។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨ ទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិនទទួលបានប្រមាណ ៨៦ ពាន់ ៧ រយ លានដុល្លាអាមេរិកពោលគឺកើន ១៣,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំទៅមិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top