• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះតួនាទីជាអ្នកត្រួសត្រាយរបស់ EU ក្នុងការជំរុញពហុភាគីនិយម

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៨ ខែឧសភា បានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ស្តីពីស្ថានភាពកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប (EU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការតំបន់និងអនុតំបន់ ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងការប្រជុំតាមអ៊ិនធឺរណែតមួយ (រូបថតៈ TTXVN)


នៅទីនេះ ជាលើកដំបូងដែលតំណាងទាំងពីរដែល ជាសមាជិកអាស៊ាននិងកំពុងកាន់ដំណែង ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនោះ វៀតណាមនិងឥណ្ឌូនេស៊ី បានថ្លែងសុន្ទរកថារួមគ្នា ដោយវាយតម្លៃខ្ពស់ ចំពោះតួនាទីត្រួសត្រាយរបស់ EU ក្នុងការជំរុញពហុភាគីនិយម។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូបេសកកម្មវៀតណាមនិងឯកអគ្គរដ្ឋទូតលោក Dian Triansyah Djani ប្រធានគណៈប្រតិភូបេសកកម្មឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ សុទ្ធតែបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ EU ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយសង្ឃឹមថា EU នឹងសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ការដោះស្រាយជម្លោះ អ្នកសម្រុះសម្រួល ជំនួយមនុស្សធម៌និងជំរុញពហុភាគីនិយម ដោយប្រតិបត្តិផ្អែកលើគោល ការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ ប្រទេសទាំងពីរបានលើកត្រដែតនូវការរួមវិភាគទានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងការចូលរួមចំណែកកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព សន្តិសុខនិងវិបុលភាព។ វៀតណាមនិងឥណ្ឌូនេស៊ីបានស្នើដល់អង្គការក្នុងតំបន់ ក្នុងនោះមាន EU និងអាស៊ានគួរមានការសម្របសម្រួល ដើម្បីជំរុញការប្រតិបត្តិនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ ដូចជាការពង្រឹងការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការកសាងសមត្ថភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពនៃបណ្តាប្រទេសសមាជិកអាស៊ាន និងចែករំលែកព័ត៌មានក្នុងវិស័យនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top