• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម

 នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកយកព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាមេ រិក​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក Timothy Lieser, ទីប្រឹក្សាជាន់ខ្ពស់នៃ ​គណៈ​កម្មាធិការ​បទដ្ឋាន​ថវិការ​របស់​ព្រឹទ្ធ​សភា​អាមេរិក​ និងជាប្រឹក្សាគោលនយោបាយកិច្ចការបរទេសខុទ្ទកា​ល័យព្រឹទ្ធសមាជិក Patrick Leahy។

ក្នុង​ឱកាសនៃគណៈកម្មាធិការបញ្ជាណែនាំជាតិទទួលបន្ទុកការជំនះពុះពារ លើផល​វិបាក​ដោយ​គ្រាប់​មីន​និង​សារ​ធាតុ​គីមី​ពុលក្រោយសង្គ្រាម (ហៅថាគណៈកម្មាធិការដឹបញ្ជាណែនាំលេខ ៧០១) ដោយសហការ​ជាមួយ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (USIP) ដើម្បីត្រៀមរៀបចំរៀបចំសិក្ខា​សាលា “ជំនះពុះពារនូវផ​លវិបាកដោយសង្គ្រាម :​ កំណាត់ផ្លូវនៃការ​ផ្សះផ្សារនិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាម​ និងសហរដ្ឋអាមេរិក” នៅរដ្ឋ​ធានីវ៉ាស៊ី​នតោន អ្នកយកព័ត៌មាន​នៃទីភ្នាក់​ងារសារព័ត៌មាន​វៀត​ណាម​ប្រចាំនៅ​អាមេរិក​បាន​ធ្វើបទ​សម្ភាស​ជាមួយ​លោក Timothy Lieser, ទីប្រឹក្សាជាន់ខ្ពស់នៃ គណៈកម្មាធិការបទ​ដ្ឋានថវិការរបស់ព្រឹទ្ធសភា​អាមេរិក និងជា​ប្រឹក្សាគោល​នយោបាយ​ កិច្ចការបរទេសខុទ្ទកាល័យព្រឹទ្ធសមាជិក Patrick Leahy។

យោង​តាមលោក Timothy Lieser បច្ចុប្បន្ននេះ នៅមាន​ការងារ​ជាច្រើន​ត្រូវធ្វើហើយ​ភាគីទាំងពីរ​ត្រូវបន្ត​កិច្ច​សហប្រតិ​បត្តិការដើម្បី​ជំរុញថែមទៀតនូវកម្មវិធី ជួយឧប ត្ថម្ភ​វៀតណាម ក្នុងនោះមាន​គម្រោង​សំអាត​សារធាតុ​ពុលពណ៌​លឿង​ទុំ dioxin នៅឯព្រលានយន្តហោះ Bien Hoa។  លោក Timothy Leiser បានឲ្យដឹងថា អាមេរិក​ចាត់​ទុក​គោលន​យោបាយជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម ជាអាទិភាពនៅក្នុងទំនាក់ទំនងជាមួយវៀតណាម រួមជាមួយ​អាទិ​ភាពផ្សេងទៀតដូចជាពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខ,បញ្ហាបរិស្ថាន ការ​ប្រែប្រួ​លអា​កាស​ធាតុ​ ព្រោះថា ក្នុង​អំឡុង​ពេល​ធ្វើទស្សន​កិច្ច​នៅ​វៀត​ណាម​នាពេល​ថ្មីៗ​នេះ​ប្រធានា​ធិបតី​អាមេរិក​និង​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិសុទ្ធតែបានលើកឡើងពីបញ្ហានេះហើយប្រការចាំបាច់ គឺសហរដ្ឋ​អាមេរិក​នឹង​បន្ត​សហការ​និង​អនុវត្ត​ រាល់ការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជួយ វៀតណាមជំនះពុះពារលើផលវិបា​កដោយសង្គ្រាម​ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top