• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឡាតវីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 វៀតណាមនិងឡាតវីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាតវី ​នាថ្ងៃ២០តុលា អនុប្រធា​នរដ្ឋ ​លោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញ ​ជួបសម្តែងការគួរសមប្រធានរដ្ឋស​ភាឡាតវី  Inara Munierce ជួបធ្វើការជា​មួយរដ្ឋមន្ត្រី​ការ ទូតឡាតវី Edgar Rinkievics និ​ង​ទៅទស្សនាក្រុម​ហ៊ុន Madara ផងដែរ។
 
អញ្ជើញជួបសម្តែងការគួរ​សមប្រធានរដ្ឋសភាឡាតវី Inar​a Munierce លោកស្រី Dan​g Thi Ngoc Thinh បានអះអាង​នូវគោល ​បំណង ជម្រុញកិច្ច សហប្រតិបត្តិការលើគ្រ​ប់វិស័យ ជាមួយឡាតវី ក្នុង​នោះមា​ន​កិច្ច​សហប្រតិបត្តិ​ការ រវាងរដ្ឋសភាទាំងពីរ។ អញ្ជើញជួប​ធ្វើការជាមួយរដ្ឋមន្ត្រីការទូតឡា​តវី Edgar Rinkievics លោក​ស្រី Dang Thi Ngoc Thinh បានស្នើឲ្យមាន​ការរួម សហការ​អនុវត្តរាល់​វិធានការ​ជម្រុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យនយោបាយ ការទូត សេ​ដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តា​ល វិទ្យា​សាស្ត្រ បច្ចេក​វិទ្យាជា​ដើម។ រីឯរដ្ឋមន្ត្រីការទូតឡា​តវី Edgar Rinkievics មានបំណងថា ឡាត ​វីនឹង​ជាប្រទេស EU ដំបូង​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជក​ម្មសេរីវៀត​​ណាម​- ​​សហភាព​អឺរ៉ុប (EVFTA) និង​ចាត់​ទុក​នេះជាកត្តា​សំខាន់​ រួម​ចំណែ​ក ជម្រុញ​កិច្ចសហប្រតិបត្តិកា​រសេដ្ឋកិច្ច រវាងវៀតណាមជាមួយ EU និងយាយ​រួម ក៏ដូច​ជាជាមួយ​ឡាត​វីនិយាយ​ដោយ​ឡែក​ផងដែរ​។ ក្នុងឱកាសនេះ អ​នុប្រធាន រដ្ឋលោ​កស្រី Dang Thi Ngoc Thinh បាន​អញ្ជើញទៅ​ទស្សនា​ក្រុម​ហ៊ុន Madara  ជាក្រុមហ៊ុ​ននាំចេញ គ្រឿងសំអាងសរី​រាង្គជួរមុខ​របស់ឡាតវី៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top