• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងមីយ៉ាន់ម៉ាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ


 នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោក Aung Soe អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា (រូបថតៈ TTXVN)​
 

នាថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាល វៀត ណាម​ បានអញ្ជើញទទួលជួបជាមួយលោក Aung Soe អនុ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​នៃសា​ធារណរដ្ឋ​សហព័ន្ធ​មីយ៉ាន់​ម៉ា ​ដែលកំពុងបំពេញទស្ស​នកិច្ចនៅវៀតណាមនិងចូលរួ​មកិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រី ​វៀត​ណាម​-មីយ៉ានម៉ា លើកទី៧ ផងដែរ។ 

នៅ​ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam សង្ឃឹមថា ក្នុងរយៈពេលខាងមុខ ភាគី​ទាំង​ពីរ​នឹ​ង​បន្ត​រក្សា​នូវ​យន្ត​ការ​សហប្រតិបត្តិការដែលមានស្រាប់  និងបង្កើនកិច្ច​សហប្រតិ​បត្តិការ​ក្នុង​ការ​ផ្លាស់​ប្តូរព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​នៃប្រទេសនិងតំបន់ទាំងពីរ។ លោករដ្ឋមន្រ្តីមានបំណងថា ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក ក្នុងការ​បណ្តុះបណ្តាលភាសានិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់ គ្រងនិងប្រយុទ្ធប្រ ឆាំងនឹងឧក្រិដ្ឋកម្ម។ ជាពិសេស សហប្រតិបត្តិ​ការប្រកប​ដោយ​ប្រសិទ្ធភាព​និងការគាំទ្រ​គ្នាទៅ​វិញទៅ​មកនៅ​ឯបណ្តា​វេទិកា​អន្តរជាតិ​​ទៀតផង។
 
ចំណែក​លោក Aung Soe ចង់អោយនាពេលខាងមុខនេះ ទំនាក់ទំនងកិច្ចសហប្រតិ បត្តិកា​រ​រវាង​ភាគី​ទាំង​ពីរ​នឹង​បន្ត​អភិវឌ្ឍ ដោយរួមចំណែកធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់​សង្គម​និង​សុវត្ថិភាព​របស់​ប្រទេស​ទាំង​ពីរ​ ក៏ដូចជាក្នុងតំបន់ និង​លើពិភពលោក។

ក្នុង​​ថ្ងៃដដែ​ល ក្រសួងនគរបាលវៀតណាមបានទទួលរៀបចំកិច្ចសន្ទនាថ្នាក់អនុរដ្ឋ មន្រ្តីទី ៧ រវាងក្រសួ​ងន​គរ​បាល​​វៀត​ណាមនិងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា។ នៅទីនេះ​ភាគី​ទាំង​ពីរ​បាន​ឆ្លង​កាត់​ទិស​ដៅស​ហប្រតិ​បត្តិការនាពេលខា​ងមុខ ព្រមទាំងជំរុ​ញ ដំណើរ​ការចរចា​ដើម្បី​ឈាន​ដល់​ការចុះ​ហត្ថលេ​ខាលើបណ្តាកិច្ចព្រមព្រៀ​ង ដើម្បីបង្កើត​មូលដ្ឋាន​ច្បាប់សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​យូរអង្វែង​រវាង​ក្រ​សួង​ទាំង​ពីរ​។
 
ភាគីទាំង​ពីរបានព្រមព្រៀងរៀបចំកិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៨ នៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំ ២០២០ ខាង​មុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top