• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកូរ៉េខាងត្បូងពិគ្រោះយោបល់ស្ដីពីការសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងដំណាក់កាល ២០២១-២០២៤

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានមន្ត្រីជាន់ខ្ពស់ (SOM) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) របស់វៀតណាម និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yeo Seung-bae ប្រធាន SOM អាស៊ានរបស់កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ វៀតណាម - កូរ៉េខាងត្បូង ស្ដីពីការសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងដំណាក់កាល ២០២១-២០២៤។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA)
 
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA)


ក្នុងកិច្ចពិគ្រោះយោបល់នោះ អនុរដ្ឋមន្ត្រី និងជាប្រធាន SOM នៃប្រទេសទាំងពីរបានវាយតម្លៃលើទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ១៩៨៩ មក គឺមានការអភិវឌ្ឍដ៏ល្អប្រសើរ ស៊ីជម្រៅលើគ្រប់វិស័យ។

ទាក់ទងនឹងស្ថានការណ៍អន្តរជាតិ និងតំបន់នោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងបញ្ហាអន្តរជាតិ និងតំបន់ បង្កើនការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត គោរពច្បាប់ និងប្រព្រឹត្តិប្រកបដោយមានការទទួលខុសត្រូវ ចំពោះមុខបញ្ហាសាកល្បងសន្តិសុខរួម។

ភាគីទាំងពីរបានសម្តែងបំណងប្រាថ្នាថា ភាគីទាក់ទិននានាអនុវត្តន៍យ៉ាង ពេញលេញនូវសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តភ្ជាប់ការចរចាឡើងវិញឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ដោយគ្មានអាវុធនុយក្លេអ៊ែ ដើម្បីសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ីឦសាន និងពិភពលោក។ ទាក់ទងនឹងស្ថានការណ៍នៅសមុទ្រខាងកើតនោះ អនុរដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងក្ដីព្រួយបារម្ភអំពីការវិវឌ្ឍយ៉ាងស្មុគស្មាញនៅសមុទ្រខាងកើត ហើយមានគោលបំណងចង់កសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top