• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យរណសិរ្ស

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 
 

 នារសៀលថ្ងៃទី១៣ ខែកក្កដា ​ឆ្នាំ​២០១៩ នៅទីក្រុង ហូជីមិញ គណៈប្រតិភូនៃគណៈ​កម្មាធិការមជ្ឈិម​រណសិរ្ស​មាតុភូមិ​​វៀ​ត​ណាម ដឹកនាំដោយលោក ​Hau A Lenh អនុប្រធា​ននិង​ជាអគ្គលេខាធិការ​នៃគណៈ​កម្មាធិការ​មជ្ឈិម​​រណសិរ្សមាតុភូ​មិវៀត​ណាម អញ្ជើញទទួលជួបពិភាក្សាការ​ ងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជា​តិ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹ​កនាំដោយលោក ញ៉ែម វា​លី រដ្ឋលេខា​ធិការ​ក្រសួង​ធម្មការ​និង​សាសនា​កម្ពុជា។​

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះ​លទ្ធផល​ដ៏វិជ្ជមាន​នៃការ​អនុវត្ត​កិច្ចការរណសិរ្សនៃប្រ​ទេសទាំងពីរនាពេលកន្លងទៅ​ រួមទាំងបូកសរុបការអនុវ​ត្តកិច្ចព្រមព្រៀងសហប្រ​តិបត្តិកា​រ​រវាង​រណសិរ្សវៀត​ណាម-​ឡាវ​-កម្ពុជា។ ក្នុងពេលនេះដែរ ភាគីទាំងពីរបានពិភាក្សាលើ​ល​ទ្ធផល នៃការអនុវត្តសេ​ចក្តីថ្លែង​ការណ៍​រួម ​ស្តីពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ការអភិវឌ្ឍរួម រវាង​វៀត​ណាម​និង​កម្ពុជាដែលបានចុះហត្ថលេខានាថ្ងៃទី១​៦ខែសីហាឆ្នាំ ២០១៧ កន្លងទៅ។ ថ្នាក់ដឹកនាំនៃភាគីទាំ​ងពីរ ក៏បានផ្លា​ស់​ប្តូរមតិ អំពីផែនការធ្វើសកម្មភាពរួម សម្រា​ប់រៀប ចំរាល់កិច្ចប្រជុំអន្តរជាតិ ដែលភាគីទាំងពី​រនឹង​ធ្វើជា​ម្ចាស់​នាពេលខាងមុខ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើតក្រុមការងារ ដើម្បី​សម្រប​សម្រួល​ ចែក រំលែកបទពិសោធន៍ ក៏ដូចជាជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តន៍​ជាក់ស្តែង​នូវ​មាតិការ​និង​របៀប​រៀបចំរាល់កិច្ចប្រជុំទាំងអស់ផងដែរ។
 
ក្នុង​ថ្ងៃដដែល លោកញ៉ែម វាលីនិងគណៈប្រតិភូ បានរួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃក្រុម​ប្រឹក្សា​ជាតិរ​ណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិក​ម្ពុជា បានអញ្ជើញចូល​ជួបសម្តែង​ការគួរ​សម​ជាមួយ​ថ្នាក់ដឹក​នាំទីក្រុង​ហូជីមិញ​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top