• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងជប៉ុបជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung អញ្ជើញទទួលជួបជាមួយលោកស្រី  លោកស្រី Toshiko Abe សមាជិកាសភានិងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន

 នាថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៩ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរទេស​ លោក Le Hoai Trung បានអញ្ជើញទទួលជួបជាមួយលោកស្រី Toshiko Abe សមាជិកាសភា​និងជា​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ក្នុងឱកាសមកបំពេ​ញទស្សនកិច្ចនៅ​វៀតណាម ចូលរួ​មពិ​ធីបុណ្យជប៉ុន-វៀតណាមលើ​កទី​៦។ 
 
នៅក្នុង​ជំនួបនេះ ភាគីទាំងពីរបានសម្តែងក្តីសោមនាស្សរីករាយ ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរ នៃទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្របើកទូលាយ វៀតណាម-ជប៉ុន នាពេលកន្លងទៅ ជាពិសេស គឺក្នុងឆ្នាំ២០១៨ ក្នុង​ឱកាស​​ប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត។​ ភាគី​ទាំងពីរបាន​ឯកភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងកា​របរទេសនៃប្រទេសទាំងពីរ​ ក្នុងការពង្រឹងការយល់ដឹង ពីគ្នាទៅ​វិញទៅមក បង្កើនការជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹក នាំនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុង​កិច្ចសហប្រតិបត្តិការ វៀត ណាម-ជប៉ុនលើគ្រប់វិស័យ ឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅប្រកប ដោយប្រសិទ្ធភាព​ជាង​ទៀតនាពេលខាងមុខ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top