• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងគុយបាបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក  Miguel Mario Diáz Canel Bermúdes នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញរៀបចំពិធីជប់លៀង ទទួលស្វាគមន៍លោកប្រធាន Miguel Mario Diáz Canel Bermúdes និងគណៈប្រតិភូជាន់ខ្ពស់គុយបាផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញរៀបចំពិធីជប់លៀងអបអរសាទរប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Mario Diáz Canel Bermúdes

ថ្លែងក្នុងពិធីជប់លៀង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅជាថ្មីម្តងទៀត ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី​គុយ​បា លោក Miguel Mario Diáz Canel Bermúdes ដែលនាំមកនូវមនោសញ្ចេតនាសាមគ្គីភាព តម្លាភាព និងចំណងមិត្តភាពពិសេសរបស់ប្រជាជនគុយបា។

លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖“នាខែកញ្ញាកន្លងទៅនេះ ប្រទេសទាំងពីរវៀតណាមនិងគុយបាបានប្រារព្ធពិធីអបអរសាទរជាច្រើនសម្រាប់ខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គមគ្គុទេស Fidel Alejandro Castro Ruz ដែលជាថ្នាក់ដឹកនាំបរទេសតែមួយគត់ ដែលបានអញ្ជើញមកដល់តំបន់រំដោះភាគខាងត្បូងវៀតណាមនាឆ្នាំ១៩៧៣។  សព្វថ្ងៃនេះ ទំនាក់ទំនងរវាងវៀតណាមនិងគុយបាបានប្រៀបប្រដូចជាមាសបានឆ្លងកាត់ភ្លើង ហើយកាន់តែស្អិតរមួត។ វៀតណាមមិនត្រឹមតែជាអ្នកតាមមើលប៉ុណ្ណោះទេ ថែមទាំងរួមដំណើរជាមួយការអភិវឌ្ឍបដិវត្តន៍របស់ប្រទេសគុយបាទៀតផងដែរ។ វៀតណាមបានចាត់ទុកសមិទ្ធផលរបស់គុយបាជាសេចក្តីសប្បាយរបស់ខ្លួន ការលំបាករបស់គុយបាក៏ជាការលំបាកផ្ទាល់របស់ខ្លួនដែរពោលគឺវៀតណាមបានចែករំលែកការសប្បាយរីករាយក៏ដូចជាការលំបាកប្រគៀកស្មា ជាមួយប្រទេស​គុយ​បាជាបងប្អូនផងដែរ”។

ចំណែក ប្រធានក្រុមប្រឹក្សារដ្ឋនិងប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Miguel Diáz Canel Bermúdes បានគូសបញ្ជាក់នូវចំណងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពជាប្រវត្តិសាស្ត្ររវាងវៀតណាមនិងគុយបាគឺមានសារៈសំខាន់និងពិសេស។ ដំណើរទស្សនកិច្ចនៅវៀតណាមនេះរបស់លោកគឺដើម្បីបញ្ជាក់ថា គុយ បាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរគុយបានិងវៀតណាមស្ថិតស្ថេរជានិរន្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top