• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​វៀត​ណាម​ - អាមេរិក (JCM10) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋ​អាមេរិក។

អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Bui The Duy ថ្លែងមតិក្នុងកិច្ចប្រជុំ

កិច្ចប្រជុំនេះមានគោលបំណង ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិត​ថ្មី រវាងប្រទេសទាំងពីរ ជាពិសេសគឺបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាវិទ្យាស្ថានស្រាវជ្រាវនិងសាកលវិទ្យាល័យនានារបស់វៀតណាមក៏ដូចជារបស់សហរដ្ឋអាមេរិក។ ខ្លឹមសារដែលបានលើកយកមកពិភាក្សានៅសម័យ​ប្រជុំនេះបានបង្ហាញនូវទស្សនៈផ្សេងៗគ្នា ដើម្បីផ្តល់នូវដំណោះស្រាយជួយអនុវត្តនូវខ្លឹមសារសហប្រតិបត្តិការ​របស់ក្រុមការងារនានាចំណុះគណៈកម្មាធិការចម្រុះ។

ថ្លែងនៅក្នុងពិធីនេះអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Bui The Duy បានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្តូរច្នៃប្រឌិតរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លង​មក​នេះ គឺជាការស្រាវជ្រាវរួមគ្នានៅក្នុងវិស័យមួយចំនួនរវាងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ។ ក្នុងសម័យប្រជុំនេះយើងខ្ញុំមានបំណងជម្រុញកិច្ចសហប្រតិបត្តិការនេះឡើងកម្ពស់ថ្មី ជាពិសេសផ្តោតលើការស្រាវជ្រាវរួមគ្នាដើម្បី​នាំមកនូវផលិតផលរបស់អាជីវកម្ម ក៏ដូចជាការជម្រុញការអភិវឌ្ឍភាពជាសហគ្រិន ការច្នៃប្រឌិត ការទាក់ទាញ ការយកចិត្តទុកដាក់ពីមូលនិធិវិនិយោគរបស់អាមេរិក  អ្នកឯកទេសនាំមុខរបស់ទេសអាមេរិកដើម្បីសម្របសម្រួលជាមួយអ្នកជំនាញវៀតណាមសំដៅបង្កើតការចាប់ផ្តើមអាជីព ការច្នៃប្រឌិតជាច្រើនថែមទៀត​ នៅវៀតណាម”។

បញ្ចប់នៃសម័យប្រជុំនេះ ភាគីទាំងពីរបានកត់សម្គាល់ចំពោះរាល់មតិនៅក្នុងកិច្ចពិភាក្សានិងបានអះអាងថា បន្តគាំទ្រនិងលើកកម្ពស់សកម្មភាពកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្នុងតំបន់ដែលបានឯកភាព​ជាស្រេច។ ភាគីទាំងពីរបានឯកភាពគ្នាលើសកម្មភាពសហប្រតិបត្តិការទាំងនេះតាមរយៈការបង្កើត​ផែន​ការសកម្មភាពសម្រាប់ដំណាក់កាល២០១៩-២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top