• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការនៃក្រុមប្រឹក្សាអ.ស.ប ស្តីពីដំណើរទស្សនកិច្ចនៅស៊ូដង់ខាងត្បូង

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ធ្វើជាអធិបតីសម័យប្រជុំនៃគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ូដង់ខាងត្បូង (រូបថត៖ អ្នកយកព(ព័ត៌មាន VOV ប្រចាំសហរដ្ឋអាមេរិក)
 

នាថ្ងៃទី២ ខែធ្នូ ក្នុងនាមជាប្រធានគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកប្រទេសស៊ូដង់ខាងត្បូង ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអ.ស.ប បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ចនៅស៊ូដង់ខាងត្បូងរបស់គណៈកម្មាធិការ ចាប់ថ្ងៃទី ១៦-២០ ខែវិច្ឆិកា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូតផ្ទាល់។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៥៧៧ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានលើកទឹកចិត្តប្រធានគណៈកម្មការស៊ូដង់ខាងត្បូង (គណៈកម្មាធិការលេខ ២២០៦) បំពេញទស្សនកិច្ចនៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីត្រួតពិនិត្យការអនុវត្តវិធានការនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ទាក់ទងនឹងស៊ូដង់ខាងត្បូងនិងដំណើរការសន្តិភាពនៅក្នុងប្រទេសនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វែងរកព័ត៌មាន និងការវាយតម្លៃរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងដៃគូពាក់ព័ន្ធអំពីស្ថានភាពនយោបាយ សន្តិសុខ និងមនុស្សធម៌នៅស៊ូដង់ខាងត្បូង វឌ្ឍនភាពនៃដំណើរការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ នៅស៊ូដង់ខាងត្បូង និងការអនុវត្តលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យតាមសេចក្តីសម្រេចចិត្ត លេខ ២៥៧៧ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខ បង្កើតមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាសន្តិសុខធ្វើការពិចារណា កែសម្រួល ឬលើកការហ៊ុមព័ទ្ធអាវុធដែលទាក់ទងនឹងប្រទេសស៊ូដង់ខាងត្បូង ក្នុងឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top