• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ២១ ខែមករា បានបើកកិច្ចពិភាក្សា បើកចំហរជាប្រចាំ លើប្រធានបទ “ស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងប៉ាឡេ ស្ទីន” ដោយវៀតណាមជាអធិបតីភាព។
 

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពប៉ាឡេស្ទីន - អ៊ីស្រាអែល

នៅក្នុងកិច្ចប្រជុំនេះ មានមតិជាច្រើនផ្តោតលើស្ថានភាពជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជាបានសម្តែងការព្រួយបារម្ភអំពីអំពើហឹង្សា ជម្លោះនៅតែបន្តកើតមានឡើង ដែលបណ្តាលអោយប្រជាជនប៉ាឡេស្ទីនរាប់​ពាន់នាក់ក៏ដូចជាប្រជាជនអ៊ីស្រាអែលជាច្រើនត្រូវស្លាប់និងរងរបួស ក្នុងនោះមានទាំងស្ត្រីនិងកុមារផង​ដែរ​។ មតិភាគច្រើនបានរិះគន់និងអំពាវនាវអោយអ៊ីស្រាអែលបញ្ឈប់សកម្មភាពតាំងទីលំនៅថ្មីនៅតំបន់​វេសប៊ែង​ រួមទាំងតំបន់ភាគខាងកើតនៃក្រុងយេរូសាឡិម។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិបានថ្លែងទៅអង្គប្រជុំ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមានិងគ្មានសកម្មភាពបង្ករឿងហេតុណាមួយឡើយ។ ម្យ៉ាងវិញទៀត គោរពនិងប្រតិបត្តិតាមច្បាប់អន្តរជាតិ ក៏ដូចជាសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ ជំរុញអោយអ៊ីស្រាអែលបញ្ឈប់ការសាងសង់កន្លែងតាំងទីលំនៅខុសច្បាប់និងលុបបំបាត់ការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនលើទឹកដីប៉ាឡេស្ទីនដែលត្រូវទន្ទ្រានកាន់កាប់។ វៀតណាមបានអះអាងនូវដំណោះ​ស្រាយតែមួយគត់សម្រាប់ជំលោះអ៊ីស្រាអែល - ប៉ាឡេស្ទីនគឺបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានព្រំដែនមុនឆ្នាំ ១៩៦៧ ដើម្បីរួមរស់ដោយសុខដុមរមនា ធានាសន្តិសុខនិងគោរពគ្នាទៅវិញទៅមកជាមួយរដ្ឋអ៊ីស្រាអែលផងដែរ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top