• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ- ឱកាសឈានចូលទីផ្សារកាណាដា


 ទិដ្ឋភាពនៃកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងចំណីអាហារកាណាដា លោក Chris Forbes និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ -ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai
 

 កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក  (CPTPP) មាន​សុពល​ភាព​ដែល​រំពឹង​ថានឹងជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​វៀតណាម​និង​កាណាដា។​
 
អាស្រ័យហេតុ​នេះ ដោយមានផែនការកាត់បន្ថយពន្ធយ៉ាងលឿនរបស់      កាណាដាពី ១៧-១៨% ទៅ 0% ក្នុងរយៈពេល​ ៣ ឆ្នាំខាងមុខនេះ នឹងបង្កើត        ឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាម ជាពិសេស​សហគ្រាស​​នាំចេញដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងខ្លាំងដូចជាវិស័យវាយនភ័ណ្ឌ ស្បែកជើងគ្រឿង​ឈើជាដើម​។ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងចំណីអាហារកាណាដា លោក Chris Forbes នាពេលថ្មីៗ​នេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ -ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៨ ទំហំនៃការពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានជាង ៣,៨០ ពាន់លានដុល្លារអាមេរិក ពោលគឺកើន​ឡើងជាង ១០% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ យោងតាមនោះ​ទំហំនាំចេញ​របស់វៀតណាម​ទៅកាន់​ប្រទេស​កាណាដាសម្រេចបាន ៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ១១% បើប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៧ ហើយការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ៥៨៥ លានដុល្លារអាមេរិកពោលគឺកើនឡើង ១០% ផងដែរ។  បច្ចុប្បន្នកាណាដាគឺជាដៃគូពាណិជ្ជកម្មទី ៣ នៃប្រទេសវៀតណាមនៅតំបន់អាមេរិក (ឈរនៅ​ក្រោយប្រ​ទេសអាមេរិក​និង     ប្រេស៊ីល) ហើយផ្ទុយទៅវិញ វៀតណាមគឺជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុតរបស់​ប្រទេស​កាណាដា​នៅក្នុងប្លុកអាស៊ាន​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top