• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធានាការផ្គត់ផ្គង់អង្ករគ្រប់គ្រាន់

ដំណាំរស្រូវរដូវប្រាំងឆ្នាំនេះនៅតំបន់វាលសណ្តទន្លេ Cuu Long  មានបរិមាណផលស្រូវរំពឹងទុកជិត ១១ លានតោនស្មើនឹងអង្ករចំនួន ៣លានតោនដែលមានន័យថាគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងតំបន់ វាលសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញ។

ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនិងនៅឃ្លាំងសហគ្រាសមានច្រើនសម្បូរ ដើម្បីធានាសន្តិសុខស្បៀងអាហារ (រូបថត៖ nongnghiep. vn)


ទន្ទឹមនឹងនេះបរិមាណផលស្រូវដែលប្រមូលផលនៅតែបន្តកើនឡើងផងដែរ។ លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដាំដុះដំណាំនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖

“ នៅចុងខែមេសាខាងមុខនេះ យើងនឹងអាចប្រមូលផលស្រូវបានជាង ១៣ លានតោនសំរាប់តំបន់វាលសណ្ដទន្លេ Cuu Long និងឆ្នេរសមុទ្រ Trung Bo ខាងត្បូង។ ប៉ុន្តែ ប្រសិនបើគិតត្រឹមខែមិថុនា យើងនឹងប្រមូលផលស្រូវរដូវប្រាំងលើផ្ទៃដីប្រមាណ ១,១ លាន ហិកតានៃបណ្តាខេត្តភាគខាងជើង វៀតណាមផងដែរ។

អាចនិយាយបានថា យើងអាចធានានូវតម្រូវការសន្តិសុខស្បៀងអាហារសម្រាប់ទីផ្សារក្នុងស្រុកនិងមានចំណែកមួយទៀតដើម្បីនាំចេញផងដែរ»៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top