• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធានាបរិយាកាសវិនិយោគធ្វើអាជីវកម្មបើកទូលាយដល់អាជីវកម្មអឺរ៉ុប


 ទិដ្ឋភាពនៅក្នុងពិធី (រូបថតៈ TTXVN)

 នាថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ​២០១៨ នៅទីស្នាក់ការសភាអឺរ៉ុបស្ថិត​​ក្នុងទីក្រុងប្រុចសែល ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅ​​ប៊ែលហ្សិក​និងសហភាពអឺរ៉ុប (​EU) បានរួមជាមួយក្រុមសមាជិកសភាមិត្ត​ភាព EU - វៀតណាម និង​វិទ្យាសា្ថន​​ស្រាវជ្រាវអាស៊ីរ​បស់ EU រៀបចំសិក្ខាសាលា សំដៅជម្រុញ​នូវជំហាន​ឈាន​ដល់​ការចុះ​ហត្ថ​លេខា​និង​អនុម័ត​លើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងវៀតណាមជាមួយ E​U (EVFTA) ។ 
 
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូ​ត លោក Vu Quang Anh ប្រធានក្រុមបេសកម្ម​វៀត​ណាម ប្រចាំនៅ EU បានអំពាវនាវ​ឲ្យ EU ឲ្យបង្កើបថែមទៀត កិច្ចស​ហប្រតិបត្តិការជាមួយ វៀត​ណាម និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)។ លោករូបនេះបានចាត់ទុក​ថា EVFTA ជាឯ​កសារដែល​ផ្តល់មក​ផលប្រយោជន៍​ជូន​ទាំង​ EU និងវៀតណាម ជាពិសេស ​បង្កលក្ខណៈងាយស្រួលសម្រាប់​ក្រុមហ៊ុននានារបស់​ EU ទាក់ទង​ផ្ទាល់ជា​មួយ​ទីផ្សារ​វៀត​ណាម រួម​ចំណែកជម្រុញភាពជាដៃគូសហប្រតិប​ត្តិការគ្រប់ជ្រុងជ្រោយវៀ​តណាម​-EU​។

លោក​ Pierre Groning នាយកទទួលបន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម​នៃសម្ព័ន្ធ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​បានវាយ​តម្លៃថា វៀតណា​មកំពុងដើរ​ចំទិសដែល​បាន​សន្យាដោយ​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​អំពីព​ល​កម្ម​និង​ការអភិវឌ្ឍនិ​រន្តរភាព ក្នុងវិស័យពាណិជ្ជកម្មនិងអភិវឌ្ឍន៍។ លោក Groning បានអះអាងថា ​FTA ជាមួយ​វៀត​ណាម ប្រាកដប្រជាថានឹងនាំម​កផលប្រយោជន៍ធំធេងសម្រា​ប់ EU។ លោកជឿជាក់ថា ​កិច្ចព្រម​ព្រៀង​នេះនឹង​បានអនុម័ត​ក្នុងអាណត្តិបច្ចុប្បន្នរបស់​សភាអឺរ៉ុប៕​

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top