• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលបានជោគជ័យហួសពីការរំពឹងទុកក្នុងព្រឹត្តិការណ៍ Army Games 2019


 លោកនាយឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស អញ្ជើញអបអរសាទរក្រុមរថក្រោះវៀតណាម​ដែលបាន​ទទួល​ចំណាត់ថ្នាក់ខ្ពស់ក្នុងមហោស្រពកីឡាអន្តរជាតិយោធាឆ្នាំ ២០១៩  (រូបថតៈ VOV)
 

បន្ទាប់​ពីរយៈពេល ១៥ ថ្ងៃ នៃ ការប្រ កួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក្នុងព្រឹត្តិការណ៍  Army Games 2019 ដោយ​រុស្ស៊ី​និង ប្រទេសចំនួន ៩ រួមសហការគ្នារៀបចំ នាល្ងាចថ្ងៃទី ១៧ ខែសីហា នៅឧទ្យានយោធា Patriot ជាយ​ក្រុង​មូស្គូ​ បានប្រារព្ធពិធីបិទមហោស្រពយោធា ឆ្នាំ ២០១៩ (Army Games 2019 )។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាម​ដឹកនាំដោយឧត្តមសេនីយ៍ឯក  Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និង​ជា​អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានចូលរួមព្រឹត្តិការ ណ៍នេះផងដែរ។

 
គណៈ​ប្រតិភូកងទ័ពប្រជាជនវៀតណាម ទទួលជោគជ័យ ដែលអាចនិយាយថា លើស​ពីការ​រំពឹង​ទុក​ក្នុង​ព្រឹត្តិការណ៍​ Army Games 2019។ ក្នុងចំណោមក្រុមទាំង ៧ ដែលចូលរួមប្រកួតប្រជែង លើវិញ្ញាសាយោធានោ ក្រុម​ជម្រើស​រថក្រោះទទួលបានស្នាដៃខ្ពស់បំផុតជាមួយមេដាយប្រាក់។ ក្រុមផ្សេងទៀត ដូចជា ក្រុមវិស្វកម្ម គីមី​វិទ្យានិង​ក្រុម ជួយសង្គ្រោះ  ថ្វីត្បិតតែបានចូលរួមការប្រកួតជាលើកដំបូងក៏ដោយ ប៉ុន្តែក៏ទទួលបាន​ជោគ​ជ័យ​ដោយ​ដណ្តើមបានមេដាយសំរិទ្ធមកវិញ ដែរ។
 
ស្នាដៃដែល​ក្រុមជម្រើសដណ្តើមបាននៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Army Games 2019 បានចូល​រួម​ចំណែក​ក្នុង​ការ​បញ្ជាក់ពីកម្លាំងរបស់កងទ័ពប្រជាជនវៀតណាមលើសង្វៀនយោធាអន្តរជាតិ។ នោះមិន​ត្រឹម​តែជា​កម្លាំង​នៃការ​ប្រកួតប្រជែងនៅលើសង្វៀនប៉ុ​ណ្ណោះទេ ថែមទាំង ជា​កម្លាំងនៃ​ឆន្ទៈនិង​ស្មារតី​នៃការ​ប្រកួត​អស់ពី​សមត្ថភាព ដើម្បីកិត្តយសរបស់ប្រទេសជាតិទៀ​តផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top