• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលបានបទពិសោធន៍ជាច្រើនរបស់ទ្វីបអឺរ៉ុបក្នុងការធានាសន្តិសុខសង្គម


 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖TTXVN) 
 

 អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Cuong បាន អះអាងថា បណ្ដា​តំបន់​និង​ប្រទេស​កំពុង​ប្រឈម​នឹង​កាលា​នុវត្តភាពនិងការសាក ល្បងដែលមួលចូលគ្នា ជាពិសេសគឺការបង្កើននៃគម្លាតអភិវឌ្ឍ គម្លាត​ចំណូល​ ការងារធ្វើ ការរើសអើងរវាងអ្នកមាននិងអ្នកក្រ វិសមភាពភេទ ក៏ដូចជាការសាក ល្បងជា​សកល​នានា​ដូច​ជាភេ​រវកម្ម ឧក្រិដ្ឋជនឆ្លងដែន សន្តិសុខបណ្ដាញ និងបម្រែបម្រួលអាកាសធាតុ ជាដើម។
 
នាព្រឹកថ្ងៃទី១៦​ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa នៅក្នុង ក្របខ័ណ្ឌកិច្ច​សហប្រតិ​បតិ្តការ​អាស៊ី-អឺរ៉ុប (ASEM) ក្រសួងការបរទេសវៀត ណាមបានសហការជាមួយក្រសួងការងារ យុទ្ធជន​ពិការ​និង​សង្គម​កិច្ច ក្រសួង ផែនការនិងវិនិយោគ និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa រៀបចំ “កិច្ច ប្រជុំ ASEM ស្ដីពីការជំរុញការអភិវឌ្ឍដោយគ្របដណ្ដប់ខាងសេដ្ឋកិច្ចសង្គមនៅ អាស៊ីនិងអឺរ៉ុប”។
 
ថ្លែងនៅទី​នេះ អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Cuong បាន អះអាងថា បណ្ដាតំ​បន់​និង​ប្រទេស​កំពុង​ប្រឈម​នឹងកាលានុវត្តភាពនិងការសាក ល្បងដែលមួលចូលគ្នា ជាពិសេសគឺការបង្កើន​នៃគម្លាត​អភិវឌ្ឍ​ គម្លាតចំណូល ការងារធ្វើ ការរើសអើងរវាងអ្នកមាននិងអ្នកក្រ វិសមភាពភេទ ក៏ដូចជាការសាក ល្បងជា​សកល​នានាដូចជាភេរវកម្ម ឧក្រិដ្ឋជនឆ្លងដែន សន្តិសុខបណ្ដាញ និងបម្រែបម្រួលអាកា​សធាតុ ជាដើម។ ​ដោយហេតុនេះ ASEM ត្រូវការឯកភាព លើការ យោគយល់និងសកម្មភាព ដើម្បីធានាអោយ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរ ភាព នវានុវត្តភាពនិងការគ្រ​បដណ្ដប់ ក្លាយទៅជាគោលដៅខ្ពស់បំផុតនៃកំណើ​ន ហើយ​ក៏ជាក​ម្លាំង​ចលករចំពោះវិបុលភាពនៅអាស៊ី​និងអឺរ៉ុបផងដែរ។ គោលន​យោ បាយអភិវឌ្ឍក៏​ដូច​ជាគំ​និត​ផ្ដួច​ផ្ដើម​នានា របស់ ASEM ត្រូវការដាក់ប្រជាជនជា មជ្ឈមណ្ឌលនៃការអភិវឌ្ឍ ព្រមទាំងបង្កើន​ការ​ចូល​រួម​និង​​នាំ​មកនូវផល ប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជន ផងដែរ។
 
ចំណែក​ឯលោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បាន​អោយ​ដឹង​ថា នាពេលកន្លងទៅ វៀតណាមទទួល បានបទពិសោធន៍ជា​ច្រើន​របស់​ប្រទេស​អឺរ៉ុបនានា​ក្នុងការ​ដោះស្រាយ​ការសាក​ល្បងខាងសន្តិសុខសង្គមដូចជាការធានារ៉ាប់រ​ង និងការកាត់បន្ថយភាពក្រីក្រ។ លោក​បាន​ថ្លែង​ថា៖
 
“វិស័យ​សន្តិសុខសង្គមនៅទ្វីបអឺរ៉ុបមានការអភិវឌ្ឍយ៉ាងខ្លាំង អញ្ចឹងបណ្ដា ប្រទេសអាស៊ី ដែល​ក្នុង​នោះមាន​វៀត​ណាម​ រៀនបានច្រើនពីបណ្ដាមិត្ត។ ថ្មីៗ បំផុតគឺគម្រោងកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម ដែលក្នុង​នោះយើ​ង បានរចនាប្រព័ន្ធធានារ៉ាប់រង់ពហុជាន់”។
 
កិច្ចប្រជុំពោលខាង​លើមានការ​ចូលរួមរបស់​តំណាងចំនួន១០០នាក់មកពី បណ្ដាក្រសួង ស្ថាប័ន​ តំបន់របស់​វៀត​ណាម​ តំណាងអន្តរជាតិចំនួន៨០នាក់មក ពីប្រទេសជាសមាជិក ASEM ចំនួន៥៣ ហើយតំណាង​នៃអង្គការ​អន្តរជាតិនិង តំបន់នានា ទៀតផ​ង៕​

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top