• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសអំពើហឹង្សានិងអំពើរំលោភបំពានទាំងអស់តម្រង់ទៅលើជនស៊ីវិល


ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN)  

 នាថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអ.ស.ប បានរៀបចំសម័យពិភាក្សាបើក​ចំហថ្នាក់​រដ្ឋមន្រ្តី​ក្រោម​ប្រធាន​​បទ “ការពារ​ជន​ស៊ីវិលក្នុងជម្លោះប្រដាប់អាវុ​ធ”។ 

ថ្លែង​មតិនៅទីនេះ ​ឯកអគ្គរដ្ឋទូត Ng​uyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណា​មប្រចាំអ.ស.ប បាន​សម្ដែង​ការព្រួយ​បារម្ភនិងថ្កោលទោសអំពើ​ហឹង្សា និងអំពើរំលោភទាំងអស់ដែលតម្រង់ទៅលើ​ជនស៊ីវិល ប្រឆាំង​ជំទាស់​ការប្រើប្រាស់អាវុធលើសពីការកំ​ណត់ ដើម្បីវាយប្រហារទៅលើមូលដ្ឋានស៊ីវិលដូចជាសាលា​រៀន មន្ទីរពេទ្យ​និងទីប្រជុំជន។ ឯកអគ្គរ​ដ្ឋទូត Nguyen Phuong Nga អះអាងថា ប្រទេ​សនីមួយៗ​ត្រូវមាន​ការទទួល​ខុសត្រូវ​ក្នុងកិច្ច​ការពារប្រជាជនរបស់ខ្លួន ហើ​យដោះស្រាយជម្លោះដោយយុត្តាធិការ ព្រម​ទាំងអំពាវ​នាវ​ឲ្យភាគី​ទាក់ទិន​ទាំងអស់​គោរពច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស​អន្តរជាតិ និងសេចក្ដី​សម្រេចចិត្ត​ពាក់ព័ន្ធនា​នារបស់​ក្រុមប្រឹក្សា​អ.ស.ប ក៏ដូចជាគោរពយ៉ាងពេញលេញនូវ​អធិបតេយ្យភាព បូរណភាពដែន​ដី និងឯក​រាជ្យ​នយោបាយ​នៃប្រទេសនីមួយ​ៗផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top