• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមរៀបចំសម្រាប់ជ័យជំនះថ្មី


 នាវាទ័ពជើងទឹកវៀតណាមលេខ ០១៦-Quang Trung ចូលចតកំពង់ផែ Vladivostok របស់រុស្ស៊ី (រូបថត៖ TTXVN)
 

អត្ថបទ​នេះ​បាន​សរសេរ​ថា ក្នុ​ងឆ្នាំ២០១៩ វៀតណាមរំលឹកខួប ព្រឹត្តិ ការណ៍​មួយ​ដ៏សំខាន់​នោះគឺ​ខួប​អនុស្សាវរីយ៍​លើក​ទី៧៥​ឆ្នាំទិវា​កំណើត​របស់​កង​ទ័ពប្រជា​ជនវៀត​ណាម។ ប្រសូត្រ​ឡើង​ក្នុង​គោ​លដៅ​តស៊ូរំដោះ​ប្រជាជាតិ​អោយរួចផុត​ពីនឹម ត្រួតត្រារប​ស់លទ្ធិអាណានិគមនិយមនិងលទ្ធិចក្រពត្តិនិយមនោះ កង​ទ័ព ប្រជាជន​វៀត​ណាមពិតជា​កងទ័ពរបស់ប្រជាជន ប្រសូត្រពីប្រជាជន​និងដើម្បី ប្រជាជន។
 
ក្នុងសម័យ​កាលបច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមកំពុងអភិវឌ្ឍកិច្ច សហប្រតិបតិ្តការ​យោធា​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​ជិត​ខាងនិង​ប្រទេស អាស៊ាននា​នា ក៏ដូចជាប្រទេសមិត្តភាព​ប្រពៃណីទៀតផង។ ​ក្រៅពីនោះ កងទ័ពប្រជាជន​វៀតណាមថែមទាំងចូលរួមក្នុ​ងយន្តការនិងអង្គការអន្តរជាតិ​និងតំបន់ ហើយ​ចូល​រួម​ភារ​កិច្ច​រក្សា​សន្តិ​ភាពរបស់អង្គការសហប្រជាជាតិ ផងដែរ។ ដោយឆ្លងកាត់​ពុះពារ​លើសង្គ្រាម​ដណ្ដើម​ឯករាជ្យ​និង​សេរីភាព​ជា​ច្រើនលើកមក វៀតណាមគោរពអធិបតេយ្យភាព ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍​របស់​ប្រទេសផ្សេង​ៗដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គ​ការសហប្រជាជាតិ និងច្បាប់អន្ត​រជាតិ​។ វៀត​ណាម​ក៏សំណូមពរ​អោយ ​ប្រទេស​ដទៃគោរព​ឯករាជ្យ​និងផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ផងដែរ។ វៀត​ណាម​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះទាក់​ទិនដល់​អធិបតេយ្យភាពដែនដី​ដោយ​សន្តិវិធី ឈរលើ​មូលដ្ឋាន​នៃច្បាប់​អន្តរ​ជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top