• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបំពេញតួនាទីជាប្រធានអាស៊ាន ២០២០


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥ 
 

ក្នុង​ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ និងពិធីប្រគល់​តួនាទី​ជា​ប្រធាន​អាស៊ាន​ពីថៃ​ទៅ​វៀត​ណាម​នោះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានផ្តល់បទ​សម្ភាសន៍​ជាមួយ​សារព័ត៌​មាន​ស្តីពី​លទ្ធផលលេចធ្លោនៃកិច្ចប្រជុំនិងការងារដែលវៀតណា​ម នឹងអនុវត្តន៍ ក្នុងនាមជាប្រធានអាស៊ា​ន ២០២០​។
 
លោក​អនុរដ្ឋមន្ត្រីបានអោយ​ដឹង​ថា នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc អញ្ជើញ​មាន​មតិ​យោបល់សំខាន់ៗ និងបានដាក់ចេញសំណើជាក់លាក់សម្រាប់ជំរុញដំណើរការកសាងសហគមន៍ លើកកម្ពស់​សាមគ្គីភាព​ក្នុង​អាស៊ាន​និង​កសាង​ទំនាក់​ទំនង​ដែលមាន​ផល​ប្រយោជន៍​ទៅវិញ​ទៅម​ករ​វាង​អាស៊ាន​និង​ដៃគូ ដែលសុទ្ធតែត្រូវបានស្វាគមន៍និងគាំទ្រពីបណ្តាប្រទេសនានា។ ទន្ទឹមនឹងនោះ គណៈ​ប្រតិ​ភូជា​ន់​​ខ្ពស់​វៀត​ណាម ក៏មានសកម្មភាព​ទ្វេភាគីនិង​ពហុភាគី​ជាច្រើន​ដើម្បី​ចូល​រួម​ការ​គាំទ្រ​ពីបណ្តា​ប្រទេស​សម្រាប់​ដំណែងប្រធានអាស៊ាន ២០២០។
 
នៅ​ឯបណ្តាកិច្ចប្រជុំ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីនិងគណៈ ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​បាន​អះអាងនូវគោលជំហរច្បាស់លាស់របស់វៀតណាមក្នុងការការពារឯករាជ្យ អធិប​តេយ្យភាព​និង​បូរណភាព​ទឹកដី​ ដោយគោរពតាមច្បាប់អន្តរជាតិ ធានា​សន្តិភាព​និង​ស្ថេរភា​ពក្នុង​តំបន់​និង​សេរីភាព​នាវាចរណ៍​និង​អាកា​​ស​ ចរណ៍នៅសមុទ្រខាងកើត។ ​វៀតណាមស្នើឱ្យប្រទេសនានា គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី អនុវត្ត ​DOC យ៉ាងម៉ឺងម៉ាត់ បង្កើតបរិយាកាសអំណោយផលដល់ដំណើរការច្បាប់ ជាពិសេសការអភិវឌ្ឍន៍ COC ប្រកប​ដោយ​ប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និង​ការទទួលស្គាល់របស់អន្តរជាតិ។
 
សាររបស់លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន នោះគឺ វៀតណាមបាន​ត្រៀមខ្លួន​ជាស្រេចជាមួយ​នឹងការ​ទទួល​ខុសត្រូវ​ខ្ពស់ក្នុង​ការទទួលយក​តួនាទី​ជាប្រធាន​អាស៊ាន​ ២០២០ និងស្វាគមន៍ប្រទេសនានាមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។ លោកនាយក​រដ្ឋមន្រ្តីបាន​បញ្ជាក់ថា “ការត្រិះរិះរបស់សហគមន៍និងសកម្មភាពសហគមន៍” គឺជាអ្វីដែលអាស៊ាន​ត្រូវការ​បំផុត​ ដើម្បីកសាងសហគមន៍ប្រកបដោយជោគជ័យ។
 
ពាក់ព័ន្ធនឹងការងារដែលត្រូវអនុវត្តនាពេលខាងមុខ ក្នុងនាមជាប្រធានអាស៊ាន វៀតណាម​នឹង​ផ្តោត​លើការ​រៀប​ចំស​ម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅខែមករាឆ្នាំ ២០២០ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ នេះជាសកម្មភាពសំខាន់ដំបូងបើកឆ្នាំប្រធានអាស៊ាន ២០២០ ដោយ​ផ្តោត​សំខាន់​លើការបង្រួប​បង្រួម​ទិស​ដៅនិ​ងអាទិភាពអាស៊ាន ២០២០ ក្រោមការដឹកនាំរប​ស់រដ្ឋបាលវៀតណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top