ព័ត៌មាន
វៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយបណ្ដាឯកអគ្គរដ្ឋទូតបរទេសសម្រេចភារកិច្ច
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំវៀតណាមលោក Alessandro Antonio (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតនៃបណ្ដា ប្រទេសរួមមាន ប៊ុលហ្គារី អ៊ីតាលី ប្រេងស៊ីល ទុយនេស៊ី អ៊ីស្លង់ ឡេសូតូ ស៊ីរី ប៊ីនីន ម៉ាល់តា និងហ្គាណា បានអញ្ជើញជូនសារតាំងចំពោះអគ្គលេខាបក្ស ប្រធាន រដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong ក្នុង ឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពប្រចាំវៀតណាម។
បន្ទាប់ពីពិធីជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទាំងនេះ។
លោក Nguyen Phu Trong សង្ឃឹមថា ក្នុងឋានៈរបស់ខ្លួន បណ្ដាឯកអគ្គ រដ្ឋទូតនឹងពិតជាស្ពានតភ្ជាប់ដ៏សំខាន់រវាងប្រទេសជាតិរបស់ខ្លួនជាមួយវៀត ណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមបានជូនពរឯកអគ្គរដ្ឋទូតទាំង អស់នឹងសម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចរបស់ខ្លួនក្នុងឋានៈជាឯកអគ្គរដ្ឋទូត ប្រចាំនៅវៀតណាម ព្រមទាំងជូនពរទំនាក់ទំនងដ៏មិត្តភាពនិងកិច្ចសហប្រតិបតិ្ត ការរវាងវៀតណាមជាមួយបណ្ដាប្រទេសដែលឯកអគ្គរដ្ឋទូតធ្វើជាតំណាងទាំងនោះ នឹងរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា វៀតណាមត្រៀមខ្លួនជា ស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយឯកអគ្គរដ្ឋទូតសម្រេចភារកិច្ច របស់ខ្លួន ហើយបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងអាណត្តិ បេសកកម្មការទូតនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម