• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដឹកនាំសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ូដង់ខាងត្បូង

ថ្លែងមតិក្នុងនាមប្រទេសជាតិ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានវាយតម្លៃខ្ពស់ចំពោះការវិវត្តវិជ្ជមានក្នុងវិស័យនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង ដោយហេតុនេះរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការការពារក្រុមងាយរងគ្រោះរួមទាំងកុមារ។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានគណៈកម្មាធិ ការសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកស៊ូដង់ខាងត្បូង ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំកិច្ចប្រជុំរបស់គណៈ កម្មាធិការ ដោយមានការចូលរួមរបស់លោកស្រី Virginia Gamba  តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាកុមារនិងជម្លោះប្រដាប់អាវុធ។

ថ្លែងមតិក្នុងនាមប្រទេសជាតិ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានវាយតម្លៃខ្ពស់ចំពោះការវិវត្តវិជ្ជមានក្នុងវិស័យនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង ដោយហេតុនេះរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការការពារក្រុមងាយរងគ្រោះរួមទាំងកុមារ។ លោកឯកអគ្គរដ្ឋទូតជំរុញឱ្យភាគីពាក់ព័ន្ធនៅស៊ូដង់ខាងត្បូង ពង្រឹងការទទួលបានអាហារការអប់រំនិងសុខាភិបាលសម្រាប់កុមារនិងលើកកម្ពស់កម្មវិធីរួមបញ្ចូលគ្នាសម្រាប់កុមារដែលត្រូវបានជ្រើសរើសជាក្រុមប្រដាប់អាវុធ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា អង្គការសហប្រជាជាតិប្រទេសដទៃទៀតអង្គការក្នុងតំបន់និងដៃគូអន្តរជាតិដទៃទៀតនឹងបន្តគាំទ្រស៊ូដង់ខាងត្បូងក្នុងដំណើរការអន្តរកាល ក្នុងនោះមានការការពារកុមារផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top