• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់ចេញគោលដៅទទួលបានកំណើន GDP ២០១៩ ពី៦,៦ ដល់ ៦,៨%

បន្តសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទទួលបានសម្លេងគាំទ្រជាង ៩២% រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីការវាយតម្លៃអំពីស្ថានភាពរយៈពេល៣ឆ្នាំនៃការអនុវត្តផែនការ ៥ ឆ្នាំ គឺ ២០១៦-២០២០ ស្តីពីសេដ្ឋកិច្ច សង្គម កម្មវិធីគោលដៅជាតិគោលនយោបាយជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០១៩។

តាមនោះ គោលដៅឆ្នាំ២០១៩របស់វៀតណាមគឺបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យអតិផរណាលើកកម្ពស់ផលិតភាព គុណភាព លក្ខណៈម្ចាស់ការនិងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ផ្តោតសំខាន់លើការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ជម្រុញកំណើនសេដ្ឋកិច្ចនិងរៀបចំឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ដោយផ្សាភ្ជាប់ជាមួយរូបសណ្ឋានកំណើន។ ក្នុងនោះ កំណត់គោលដៅនៃផលិតផលក្នុងស្រុកសរុប (GDP) ឲ្យទទួលបានកំណើនពី៦,៦ដល់៦,៨%។

ថ្លែងបទបង្ហាញស្តីពីរបាយការណ៍ផ្ទៀងផ្ទាត់នូវសេចក្តីសម្រេចចិត្ត ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានឲ្យដឹងថា៖“គោលដៅកំណើន GDP សម្រាប់ឆ្នាំ២០១៩ ត្រូវបានកំណត់ដោយឈរលើមូលដ្ឋាននៃ GDP ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០១៨ ដែលទទួលបាននិងអាចហួសពីកម្រិត ៦,៧% ផងដែរ។
តាមរយៈការព្យាករណ៍ក៏ដូចជាការពិគ្រោះយោបល់នៃការវាយតម្លៃរបស់អង្គការអន្តរជាតិមួយចំនួន រដ្ឋាភិបាលបានរាយការណ៍ជូនរដ្ឋសភាអំពីកំណើន GDP សម្រាប់ឆ្នាំ២០១៩ គឺទទួលបានពី ៦,៦ ដល់៦,៨% គឺធានាបានលក្ខណៈប្រយ័ត្នប្រយែងនិងភាពសុខដុមរម្យនារវាងងគោលដៅកំណើននិងការត្រួតត្រាអតិផរណា ដោយបន្តបង្កើត​គ្រឹះស្ថានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងដោះស្រាយរាល់បញ្ហាសង្គម ”

ក៏នាព្រឹកថ្ងៃដដែលរដ្ឋសភាបានផ្ទៀងស្តាប់នូវរបាយការណ៍និងផ្ទៀងផ្ទាត់គម្រោងច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)និងពិភាក្សាអំពីគម្រោងច្បាប់ស្ថាប័ត្យកម្ម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top