ប្រទេសវៀតណាម - សាធារណរដ្ឋបេឡារុសជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋបេឡារុស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី Alexander Lukashenko ជួបសវនាការជាមួយ លោកប្រធានសភាជាន់ទាប Vladimir Andreichenko និងលោកនាយករដ្ឋមន្ត្រី Andrei Kobyakov។
លោកប្រធានាធិបតី Alexander Lukashenko បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលធំធេងដែលប្រទេសវៀតណាមទទួលបាននិងអះអាងថា ប្រទេសបេឡារុសចាត់ទុកប្រទេសវៀតណាមគឺមួយក្នុងចំណោមបណ្តាប្រទេសអាទិភាពក្នុងទំនាក់ទំនងការទូតរបស់ប្រទេសបេឡារ៉ុសក្នុងតំបន់អាស៊ី។
លោកប្រធានាធិបតី Alexander Lukashenko ទទួលស្វាគមន៍ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang)
នៅវិមានឯករាជ្យ ស្ថិតក្នុងរដ្ឋធានី Minsk. ។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
Alexander Lukashenko ។ រូបថត៖ ញ៉ានសាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
Alexander Lukashenko អញ្ជើញចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋបេឡារុសលើគ្រប់វិស័យនិងធ្វើទំនាក់ទំនងនេះឲ្យស៊ីជម្រៅ
ថែមទៀត។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អញ្ជើញចូលរួមនិងថ្លែងសន្ទរកថា ក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម -បេឡារុស។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
Andrei Kobyakov។ រូបថត៖ ញ៉ានសាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
V. Andreichenko ។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ភាគីទាំងពីបានពិភាក្សានិងឯកភាពនូវវិធានការជាច្រើនសំដៅកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច -ពាណិជ្ជកម្ម និងវិនិយោគយ៉ាងច្រើនថែមទៀត មុនបង្អស់គឺសហការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបនិងពិធីសាអំពីការជួយឧបត្ថម្ភផលិតកម្ម មធ្យោបាយដឹកនាំលើទឹកដីវៀតណាម ដើម្បីបង្កើតការទម្លុះច្រក ក្នុងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច- ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខិតខំប្រឹងប្រែងលើកតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ថែមទាំងស្រាវជ្រាវនូវកិច្ចសហប្រតិបត្តិការខាងកសិកម្មដែលប្រទេសទាំងពីរមានសក្តានុពលជាច្រើនផងដែរ។
ភាគីទាំងពីរបន្តខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងល្អប្រសើរកម្មវិធីសហការរវាងប្រទេសវៀតណាមនិងប្រទេសបេឡារុសក្នុងបណ្តាវិស័យដូចជា៖ វិស៏យសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំនិងវប្បធម៌ក្នុងដំណាក់កាលពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ បន្តកិច្ចសហប្រតិបត្តិការខាងការពារជាតិ -សន្តិសុខប្រកបដោយប្រសិទ្ធភាព។
អំពីបញ្ហាសមុទ្រខាងកើត លោកប្រធានាធិបតីបេឡារុសបានអះអាងថា៖ គាំទ្រគោលជំហររបស់ប្រទេសវៀតណាមចំពោះការដោះស្រាយបណ្តាជម្លោះទឹកដីដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងឬគំរាមកំហែងប្រើប្រាស់អាវុធ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដោយសារមានការចូលរួមរបស់ភាគីពាក់ព័ន្ធនិងអបអរសាទរនូវការខិតខំប្រឹងប្រែងសំដៅឆាប់រហ័សសម្រេចបានក្រមសិលធម៌ប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។
តំលៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម – បេឡារុសក្នុងឆ្នាំ២០១៦ ទទួលបាន ៩៤,៥ លានដុល្លារអាមេរិក។ ក្នុងឆមាសទី ១ នៃឆ្នាំ២០១៧ ទទួលបាន ៣៧,៧ លានដុល្លារអាមេរិក។ ប្រទេសវៀតណាមបាននាំចេញទៅកាន់ប្រទេសបេឡារុសមុខទំនិញដូចជា៖ ជលផល គ្រឿងតុទូ វាយនភណ្ឌ ស្បែកជើង អង្ករ កៅស៊ូ ស្វាយចន្ទី សណ្តែតដី ម្រេច គ្រឿងទេស តែ បន្លែនិងផ្លែឈើកំប៉ុង ឱសថ កំព្យូទ័រ ប្រទេសវៀតណាមនាំចូលពីប្រទេសបេឡារុសបណ្តាមុខទំនិញ ដូចជា ជី ម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីនត្រាក់ទ័រ ឡានដឹកទំនិញ ជាតិគីមី… |
ប្រទេសវៀតណាម - សហព័ន្ធរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី តាំងពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានជួបចង្អៀតនិងពិភាក្សាការងារជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putinជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina Matvienkoលោកប្រធានDumaជាតិសភាសហព័ន្ធរុស្ស៊ី Vyacheslav Volodin។
ជួបនិងពិភាក្សាការងារជាមួយលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អះអាងថា រុស្ស៊ីចាត់ទុកវៀតណាមគឺមួយក្នុងចំណោមបណ្តាប្រទេសដៃគូយុទ្ធសាស្ត្រជាអាទិភាពរបស់រុស្ស៊ី ក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ជឿជាក់ទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មីសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរនាអនាគត។
លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin ទទួលស្វាគមន៍ លោកប្រធានរដ្ឋ
ត្រឹនដាយក្វាង (Tran Dai Quang) នៅវិមាន Kremlin ស្ថិតក្នុងរដ្ឋធានី Moscow។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin បានមានជំនួបចង្អៀតនិងពិភាក្សាការងារ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិកា
ររវាងប្រទេសទាំងពីរ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង
ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងក្រុមហ៊ុនសារព័ត៌មានSputnik របស់រុស្ស៊ី។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី
Dmitry Medvedev។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សហព័ន្ធរុស្ស៊ី Valentina Matvienko។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សហព័ន្ធរុស្ស៊ី Vyacheslav Volodin។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) អញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនា
សេដ្ឋកិច្ចវៀតណាម - រុស្ស៊ី។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី -អឺរ៉ុប មានសុពលភាពពីខែតុលា ឆ្នាំ២០១៦ ប្រកបដោយប្រសិទ្ធភាព សំដៅឆ្លៀតយកបណ្តាប្រៀបខ្លាំងអតិបរមាណដែលកិចព្រមព្រៀងនេះផ្តល់ឲ្យ ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម ខិតខំប្រឹងប្រែងទទួលបានគោលដៅលើកតំលៃពាណិជ្ជកម្មឡើងដល់ ១០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។
ភាគីទាំងពីបានឯកភាព អនុវត្តន៍យ៉ាងសកម្មបណ្តាគម្រោងវិនិយោគអាទិភាពនៅប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ដូចជា ៖ ប្រេងឧស្ម័ន ផលិតទឹកដោះគោ ផលិត ដំឡើងរថយន្ត ព្រមទាំងស្រាវជ្រាវបណ្តាគម្រោងសហប្រតបត្តិការថ្មីនូវថាមពល ហេដ្ឋារចនាសម្ព័ន្ធ ពិនិត្យលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយទិសដៅសន្តិភាព។
ភាគីទាំងពីរបានអះអាងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ -សន្តិភាព ជាពិសេសគឺបច្ចេកទេសយោធា ឯកភាពនូវការបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យដែលមានសក្កានុពលជាច្រើន ដូចជា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ -បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ពលកម្ម កិច្ចសហប្រតិបត្តិការរវាងបណ្តាតំបន់…
ពិភាក្សាអំពីការវិវឌ្ឍន៍នាពេលថ្មីនេះលើសមុទ្រខាងកើត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពដោះស្រាយបណ្តាជម្លោះនៅតំបន់ព្រំដែន ទឹកដី ក្នុងនោះមានបណ្តាជម្លោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់កងកម្លាំងឬគំរាមកំហែងប្រើប្រាស់កងកម្លាំង ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ មុនបង្អស់គឺអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍យ៉ាងពេញលេញនិងប្រសិទ្ធភាពសេចក្តីប្រកាសរួមអំពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងឆាប់រហ័សកសាងក្រមសិលធម៌ប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម