• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារ៉ុស

លោក​ប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) ទើប​បញ្ចប់​ទស្សនកិច្ច​ជាផ្លូវការ​ នៅ​សាធារណរដ្ឋបេឡារ៉ុសចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ ទស្សនកិច្ច​លើកនេះ​បាន​រួម​ចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មិត្តជា​ប្រពៃណី បង្កើត​កម្លាំង​ចលករថ្មីសំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ។ ក្នុង​ទស្សនកិច្ច​លើកនេះ ថ្នាក់​ដឹក​នាំ​នៃ​សហព័ន្ធរុស្ស៊ី​និង​សាធារណរដ្ឋបេឡារុស​បាន​អះអាង​ថា ប្រទេស​វៀតណាមគឺមួយ​ក្នុង​ចំណោម​បណ្តា​ប្រទេសដៃគូ​អាទិភាព​និងសំខាន់​ក្នុង​តំបន់។

ប្រទេស​វៀតណាម - សាធារណរដ្ឋ​បេឡារុស​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ

​ក្នុង​ដំណើរទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​សាធារណរដ្ឋ​បេឡារុស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែ​មិថុនា លោក​ប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បាន​ជួបពិភាក្សាការងារជាមួយ លោក​ប្រធានាធិបតី Alexander Lukashenko ជួប​សវនាការជាមួយ លោក​ប្រធាន​សភា​ជាន់ទាប Vladimir Andreichenko និង​លោក​នាយករដ្ឋមន្ត្រី​ Andrei Kobyakov។

លោក​ប្រធានាធិបតី Alexander Lukashenko បាន​វាយតំលៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ធំធេង​ដែល​ប្រទេស​វៀតណាម​ទទួល​បាន​និង​អះអាង​ថា ប្រទេស​បេឡារុស​​ចាត់​ទុក​ប្រទេស​វៀតណាម​គឺ​មួយ​ក្នុង​ចំណោម​​បណ្តាប្រទេស​​អាទិភាព​​ក្នុងទំនាក់ទំនងការទូត​របស់​ប្រទេស​បេឡារ៉ុស​ក្នុង​តំបន់​អាស៊ី។


លោកប្រធានាធិបតី Alexander Lukashenko ទទួលស្វាគមន៍ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang)
នៅវិមានឯករាជ្យ ស្ថិតក្នុងរដ្ឋធានី Minsk.  ។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី
Alexander Lukashenko ។ រូបថត៖ ញ៉ានសាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី
Alexander Lukashenko អញ្ជើញចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋបេឡារុសលើគ្រប់វិស័យនិងធ្វើទំនាក់ទំនងនេះឲ្យស៊ីជម្រៅ
ថែមទៀត។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និង លោកប្រធានាធិបតី Alexander Lukashenko
អញ្ជើញចូលរួមនិងថ្លែងសន្ទរកថា ក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម -បេឡារុស។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីបេឡារុស
Andrei Kobyakov។ រូបថត៖ ញ៉ានសាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកប្រធានសភាជាន់ទាបបេឡារុស
V. Andreichenko ។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពី​បាន​ពិភាក្សា​និង​ឯកភាពនូវ​​វិធានការ​ជាច្រើន​សំដៅ​​កិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច -ពាណិជ្ជកម្ម​​​ និង​វិនិយោគ​យ៉ាង​ច្រើន​ថែមទៀត មុនបង្អស់​គឺ​សហការអនុវត្តន៍​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​វៀតណាម​និង​សម្ព័ន្ធភាពសេដ្ឋកិច្ច​អាស៊ី - អឺរ៉ុបនិង​ពិធីសា​អំពីការ​ជួយឧបត្ថម្ភ​​​ផលិតកម្ម មធ្យោបាយ​​ដឹក​នាំ​​លើទឹក​ដី​វៀតណាម ដើម្បី​​បង្កើត​ការទម្លុះ​ច្រក ក្នុង​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច- ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំងពីរ ខិត​ខំ​ប្រឹង​ប្រែងលើក​តំលៃ​ពាណិជ្ជកម្មទ្វេ​ភាគី​ឡើង​ដល់ ៥០០ លាន​ដុល្លារអាមេរិក​​ ក្នុង​រយៈ​ពេល​ពីរ​​ឆ្នាំខាង​មុខ​នេះ ថែមទាំង​ស្រាវជ្រាវ​នូវកិច្ច​សហប្រតិបត្តិការ​ខាង​កសិកម្មដែល​ប្រទេសទាំង​ពីរ​មាន​សក្តានុពល​ជា​ច្រើនផង​ដែរ​។

ភាគីទាំងពីរ​បន្ត​​​ខិតខំ​ប្រឹង​ប្រែង​អនុវត្តន៍​យ៉ាង​ល្អប្រសើរ​កម្មវិធី​សហការ​រវាង​ប្រទេសវៀតណាម​និង​ប្រទេស​បេឡារុស​ក្នុង​បណ្តា​វិស័យ​ដូចជា៖ វិស៏យ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំ​និង​វប្បធម៌​ក្នុង​ដំណាក់កាល​ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ បន្ត​​កិច្ច​សហប្រតិបត្តិការ​ខាង​ការពារជាតិ -សន្តិសុខ​ប្រកបដោយ​ប្រសិទ្ធភាព។

អំពី​បញ្ហាសមុទ្រខាង​កើត លោក​ប្រធានាធិបតីបេឡារុស​បានអះអាង​ថា៖ គាំទ្រគោល​ជំហរ​របស់​ប្រទេស​វៀតណាម​ចំពោះ​​ការ​ដោះ​ស្រាយ​បណ្តា​ជម្លោះ​ទឹក​ដី​ដោយ​សន្តិវិធី មិន​ប្រើប្រាស់​​​កម្លាំងឬគំរាម​កំហែង​​ប្រើប្រាស់​អាវុធ​ ក្នុង​នោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត​ ដោយសារមានការ​ចូលរួម​របស់​ភាគី​ពាក់​ព័ន្ធ​និង​អបអរសាទរនូវ​​ការ​​ខិត​ខំប្រឹង​ប្រែង​សំដៅ​​ឆាប់​រហ័ស​​សម្រេច​បាន​ក្រម​សិលធម៌​ប្រព្រឹត្តរបស់​ភាគី​នានានៅ​សមុទ្រ​ខាង​កើត (COC)។


តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​  – បេឡារុស​ក្នុង​ឆ្នាំ២០១៦ ទទួល​បាន ៩៤,៥ លាន​ដុល្លារអាមេរិក។ ក្នុង​ឆមាសទី ១ នៃឆ្នាំ២០១៧ ទទួលបាន ៣៧,៧ លាន​​ដុល្លារអាមេរិក។ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​បេឡារុស​មុខ​​ទំនិញ​ដូចជា៖ ជលផល គ្រឿង​តុទូ វាយនភណ្ឌ ស្បែកជើង អង្ករ កៅស៊ូ ស្វាយ​ចន្ទី​ សណ្តែត​ដី ម្រេច គ្រឿង​ទេស តែ​ បន្លែនិង​ផ្លែឈើ​កំប៉ុង ឱសថ កំព្យូទ័រ ប្រទេស​​វៀតណាម​នាំ​ចូល​ពី​ប្រទេស​បេឡារុស​បណ្តា​មុខ​ទំនិញ ដូចជា ជី ម៉ាស៊ីន គ្រឿង​បន្លាស់​រថយន្ត ម៉ាស៊ីន​ត្រាក់​ទ័រ ឡាន​ដឹក​ទំនិញ ជាតិ​គីមី…

 
 

ប្រទេស​វៀតណាម - សហព័ន្ធរុស្ស៊ី​បង្កើន​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​លើគ្រប់​វិស័យ
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​ នៅសហព័ន្ធរុស្ស៊ី តាំងពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១ ខែ​កក្កដា លោក​ប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) បាន​ជួប​ចង្អៀត​និង​ពិភាក្សាការងារ​ជាមួយ​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putinជួប​ពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev លោកស្រីប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី Valentina Matvienkoលោកប្រធាន​Dumaជាតិសភា​សហព័ន្ធរុស្ស៊ី Vyacheslav Volodin។

​ជួប​និង​ពិភាក្សាការងារជាមួយ​លោក​ប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) ​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin អះអាងថា រុស្ស៊ី​ចាត់ទុក​វៀតណាម​គឺមួយ​ក្នុង​ចំណោម​បណ្តា​​ប្រទេសដៃគូ​យុទ្ធសាស្ត្រ​ជា​អាទិភាព​របស់​រុស្ស៊ី ក្នុង​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក ជឿ​ជាក់​ទស្សនកិច្ច​លើកនេះ​នឹង​បង្កើត​កម្លាំងចលករ​ថ្មី​សំរាប់​ការអភិវឌ្ឍន៍​​ទំនាក់ទំនង​នៃប្រទេសទាំង​ពីរ​នា​អនាគត។


លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin ទទួលស្វាគមន៍ លោកប្រធានរដ្ឋ
ត្រឹនដាយក្វាង (Tran Dai Quang) នៅវិមាន Kremlin ស្ថិតក្នុងរដ្ឋធានី Moscow។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin បានមានជំនួបចង្អៀតនិងពិភាក្សាការងារ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិកា
ររវាងប្រទេសទាំងពីរ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី
សហព័ន្ធរុស្ស៊ី Vladimir Putin អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង
ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងក្រុមហ៊ុនសារព័ត៌មានSputnik  របស់រុស្ស៊ី។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី
Dmitry Medvedev។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានក្រុមប្រឹក្សា
សហព័ន្ធរុស្ស៊ី Valentina Matvienko។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកប្រធាន Dumaសភាជាតិ
សហព័ន្ធរុស្ស៊ី Vyacheslav Volodin។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) អញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនា
សេដ្ឋកិច្ចវៀតណាម  - រុស្ស៊ី។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ភាគីទាំងពីរ​បាន​ឯកភាព​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​សំដៅ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម​ -សម្ព័ន្ធភាព​សេដ្ឋកិច្ច​អាស៊ី -អឺរ៉ុប​ មាន​សុពលភាព​ពី​ខែ​តុលា ឆ្នាំ២០១៦​ ប្រកបដោយប្រសិទ្ធភាព​ ​សំដៅ​ឆ្លៀត​យក​បណ្តា​ប្រៀប​ខ្លាំងអតិបរមាណ​ដែល​កិច​ព្រម​ព្រៀង​នេះ​ផ្តល់​ឲ្យ ដើម្បី​បើកទូលាយ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បង្កើន​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម ខិតខំប្រឹង​ប្រែង​ទទួល​បាន​គោល​ដៅ​​លើកតំលៃពាណិជ្ជកម្មឡើង​ដល់ ១០ លាន​ដុល្លារអាមេរិក​ ក្នុង​ឆ្នាំ២០២០។

ភាគីទាំងពី​បាន​ឯកភាព​ អនុវត្តន៍​យ៉ា​ងសកម្ម​បណ្តា​គម្រោង​វិនិយោគ​អាទិភាព​នៅ​ប្រទេស​ទាំង​ពីរប្រកបដោយ​​​ប្រសិទ្ធភាព ដូចជា ៖ ​ប្រេង​ឧស្ម័ន ផលិតទឹក​ដោះគោ ផលិត ដំឡើងរថយន្ត ព្រមទាំង​ស្រាវជ្រាវ​បណ្តាគម្រោង​សហប្រតបត្តិការ​ថ្មី​នូវ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ពិនិត្យ​លទ្ធភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ដោយ​ទិសដៅ​សន្តិភាព។
 
ភាគី​ទាំងពីរ​បាន​អះអាងបន្តកិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​វិស័យ​ការពារជាតិ -សន្តិភាព ជាពិសេសគឺបច្ចេកទេស​យោធា ឯកភាព​នូវការ​បើកទូលាយ​កិច្ច​សហប្រតិបត្តិការ​​ក្នុង​​បណ្តា​វិស័យ​ដែល​មាន​សក្កានុពល​ជា​ច្រើន ដូចជា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ -បណ្តុះ​បណ្តាល វប្បធម៌ ទេសចរណ៍ ពលកម្ម កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តាតំបន់…

ពិភាក្សាអំពី​ការ​វិវឌ្ឍន៍​​នា​ពេល​ថ្មីនេះ​លើសមុទ្រខាង​កើត ថ្នាក់ដឹក​នាំ​នៃប្រទេសទាំងពីរ​បាន​ឯកភាព​ដោះ​ស្រាយ​​បណ្តា​ជម្លោះ​នៅ​តំបន់​ព្រំដែន ទឹក​ដី​ ក្នុង​នោះ​មាន​បណ្តា​ជម្លោះ​នៅ​សមុទ្រ​ខាង​កើត​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី មិន​ប្រើប្រាស់​​កងកម្លាំង​ឬ​គំរាម​កំហែង​​ប្រើប្រាស់​កង​កម្លាំង ផ្អែក​ទៅ​លើ​ការ​គោរព​ច្បាប់​អន្តរជាតិ មុន​បង្អស់​គឺ​អនុសញ្ញា​របស់អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍​យ៉ាង​ពេញ​លេញ​និង​ប្រសិទ្ធភាព​សេចក្តី​​ប្រកាស​រួម​អំពី​ការ​ប្រព្រឹត្ត​របស់​ភាគីនានា​ នៅ​សមុទ្រ​ខាង​កើត (DOC) និង​ឆាប់​រហ័ស​​កសាង​ក្រម​សិលធម៌​ប្រព្រឹត្តរបស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (COC)។



តំលៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម - រុស្ស៊ី ទទួលបាន ២,៧ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៦ និង ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០១៧ ទទួលបាន ១,៣៧ ពាន់លានដុល្លារអាមេរិក។ នាសព្វថ្ងៃនេះ ប្រទេសរុស្ស៊ីឈរលំដាប់លេខ ២៣ ក្នុងចំណោម ១១៦ ប្រទេសនិងតំបន់ដែលវិនិយោគចូលប្រទេសវៀតណាម រួមមាន ១១៨ គម្រោងនិងដើមទុនចុះបញ្ជីចំនួន ១១ ពាន់លានដុល្លារអាមេរិក ប្រមូលផ្តុំក្នុងវិស័យថាមពល ជីកយករ៉ែ ឧស្សាហកម្មកែច្នៃ ផលិត ធនាគារ ក្នុងខណៈពេលប៉ន្មានឆ្នាំមកនេះ ប្រទេសវៀតណាមបានវិនិយោគចូលប្រទេសរុស្ស៊ី និងមានដើមទុនសរុប ២៤ ពាន់លានដុល្លារអាមេរិក ប្រមូលផ្តុំក្នុងវិស័យប្រេងឧស្ម័ន ពាណិជ្ជកម្ម កសិកម្ម ...

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top