• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការគ្រប់វិស័យជាមួយទ្វីបអឺរ៉ុប


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc 

 ឆ្លើយ​សម្ភាសន៍មុននឹងដំណើរទស្សនកិច្ច រប​ស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀ​តណាម​លោក Nguyen Xuan Phuc ទៅ​កាន់​ព្រះរាជាណាចក្របែលហ្ស៊ិកនិង សហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែតុលា ឯកអគ្គ​រដ្ឋទូត​វៀត​ ណាមប្រចាំនៅបែលហ្ស៊ិក ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀតណាមអម EU លោក Vu Anh Quang បានអោយ​ដឹងថា ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​វេទិកា​សហប្រតិបតិ្តការ អាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប្រ៊ុចសែលក្នុងថ្ងៃទី១៨ និងថ្ងៃទី១៩ ខែតុលា។
 
លោកនាយក​រដ្ឋមន្រ្តីនឹងអញ្ជើញថ្លែងសន្ទុរកថាសំខាន់មួយនៅក្នុង សម័យប្រជុំដំបូង ក្នុងនោះ​រំលេច​ចេញ​គំនិត​​ផ្ដួចផ្ដើមនិ​ងសំណើររបស់វៀតណាម ស្ដីពី​ការបង្កើន​កិច្ច​សហប្រតិ​បតិ្តការ​និង​ការ​តភ្ជាប់​រវាង​ទ្វីប​អាស៊ី​និង​​ទ្វីបអឺរ៉ុប​។ ទន្ទឹមនឹងនោះ នៅខាងក្រៅកិ​ច្ចប្រជុំ លោក Ngu​yen Xuan Phuc នឹងជួប​ពិភាក្សា ជាមួយ​ប្រមុខ​រដ្ឋនិង​សមភាគីនៃប្រទេសផ្សេងៗ សំ​ដៅជំរុញទំនាក់ទំនងសហ ប្រ​តិបត្តិការទ្វេភាគីផ​ង​ដែរ។
 
ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ច នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹង​ជួប​ចរចា​ជាមួយ​ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុបលោក Jean-Claude Juncker ជួបសវនាការ​ជាមួយប្រធាន សភាអឺរ៉ុបលោ​ក Antonio Tajani ប្រធាន​​គណៈក​ម្មា ធិការពាណិជ្ជកម្មអន្តរជា​តិនៃសភាអឺរ៉ុបលោក Ber​nd Lange សំដៅជំរុញទំនាក់ ទំ​នងរវាង​វៀត​​ណាម​ជាមួយ EU។ ការជំរុញទំនាក់ទំនងនៃភាព​ជាដៃគូនិងសហ ប្រតិបត្តិការគ្រប់​វិស័យជាមួយ E​U ជា​និច្ច​​កាលជា​អាទិភាពមួយនិងដើរតួនាទី យុទ្ធសាស្ត្រ​នៅក្នុងគោល​នយោបាយ​កិច្ចការ​បរទេស​និង​សមាហរណ​កម្ម​​អន្តរ ជាតិរបស់វៀតណា​ម៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top