• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយជ្រោមជ្រែងទិវាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិអន្តរជាតិ


 អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Nguyen Hoang Hiep ថ្លែងនៅព្រឹត្តិការណ៍ (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មការមជ្ឈឹមទទួល បន្ទុក​ការ​ងារ​បង្កា​រ​ទប់​ទល់​នឹង​គ្រោះម​ហន្តរាយធម្មជាតិបានរៀបចំព្រឹត្តិការណ៍ ជួយជ្រោមជ្រែងទិវាកាត់បន្ថយ ហានិភ័យគ្រោះ​មហន្ត​រាយ​ធម្មជាតិ​អន្តរជាតិ​ (ថ្ងៃ ទី១៣ ខែតុលា)។ ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយធម្មជាតិនៅវៀត ណាមបាននិងកំពុង​កើតមាន​ឡើង​យ៉ាង​ធ្ងន់​ធ្ងរនិងខុសពីធម្មតា។ ក្នុងរង្វង់១០ឆ្នាំ កន្លងទៅ មានមនុស្សចំនួន៣.៦០០នាក់ត្រូវ​ស្លាប់​និង​បាត់​ខ្លួន​ដោយ​សារគ្រោះ មហន្តរាយធម្មជាតិ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដែលបានវាយ​តម្លៃថា រងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយសារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ តាមរយៈបាតុ​ភូតដ៏ច្បាស់លាស់គឺការកើនឡើងនីវ៉ូទឹក សមុទ្រនិងការជ្រៀតចូលនៃទឹកប្រៃ។ ក្នុងពេ​ល​ជាមួយ​គ្នានោះ​ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិរបស់វៀតណាមនៅតែមាន កំហិតជា​ច្រើន​។ អនុរដ្ឋមន្រ្តីលោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា៖
 
“ឆ្នាំនេះ អង្គ​ការសហប្រជាជាតិបន្តជ្រើសរើសគោលដៅ (d) នៃក្របខ័ណ្ឌ សកម្មភាព Sendai ស្ដីពី “ការកាត់បន្ថយ​ការខូច​ខាតចំពោះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ” ដោយសារ “សាងសង់ដើម្បីគងវង្ស - Build to Last” ធ្វើជា​ខ្លឹមសារស្នូលដើម្បីឃោសនា ចលនាអោយបណ្ដាសហគមន៍និងបណ្ដាប្រទេស ចូលរួមជួយជ្រោម​ជ្រែង​ទិវា​កាត់ប​ន្ថយហានិភ័យគ្រោះមហន្តរាយធម្មជា​តិអន្តរ ជាតិ។ នេះ​ជាសារ​ដ៏សម​ស្រប​ចំពោះ​វៀត​ណាម​ក្នុងដំណាក់​កាលបច្ចុប្បន្ន។ ខ្ញុំ ជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀត ណាម រួមជា​មួយការជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិនានា ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធបង្ការទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅវៀត​ណាម នឹងពង្រីក​បាននូវ​ប្រសិទ្ធភាព​ដ៏ធំធេង​សំដៅរួម​ចំណែកកាត់​បន្ថយការ​ខូចខា​តដែលគ្រោះមហន្ត រាយធម្មជាតិ​បង្កឡើង​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top