• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជូនព័ត៌មានស្ដីពីឆ្នាំប្រធានអាស៊ាន២០២០


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung (នៅកណ្ដាល) ជូនព័ត៌មានស្ដីពីឆ្នាំប្រធានអាស៊ាន២០២០ (រូបថត៖ baoquocte.vn)
 

នាថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០១៩​ នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Nguyen Quoc Dung អគ្គ​លេខាធិការគណៈកម្មការ អាស៊ានជាតិឆ្នាំ២០២០ បានរៀបចំជំនួបជូនព័ត៌មានស្ដីពីឆ្នាំប្រធាន អាស៊ាន​២០២០សម្រាប់ឯកអគ្គរដ្ឋទូត ភារធារី និងតំណាងស្ថានទូតចំនួន ៧០នាក់មកពី​ប្រទេស​អាស៊ាន​នានាក៏​ដូច​ជាប្រទេសជាដៃគូអភិវឌ្ឍរបស់ អាស៊ានផងដែរ។
 
លោកអនុរដ្ឋ​មន្រ្តី Nguyen Quoc Dung បានអះអាងថា ការចូលរួម អាស៊ានជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បង​ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់តួនាទី​ជាប្រធានអាស៊ានឆ្នាំ២០២០ ហើយនឹងប្ដេជ្ញាចិត្តយ៉ាងខ្ពស់បំផុត សំដៅអនុវត្ត​ភារ​កិច្ច​នេះប្រកប​ដោយជោគ​ជ័យ។ ឧទ្ទេសនាមពីប្រធានបទ “តភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” នៃឆ្នាំប្រធានអាស៊ាន២០២០ លោកអនុ រ​ដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា វៀតណាមមានគោល បំណងចង់​កសាង​សហគមន៍​អាស៊ានមួយដែលតភ្ជាប់គ្នាកាន់តែរឹងមាំនៅ ចំពោះ​មុខការវិវត្តន៍​នៅក្នុងតំបន់​និងលើ​ពិភព​លោក។

​លោកអនុរដ្ឋមន្រ្តីបានចែករំលែកអាទិភាពស្នូលចំនួន៥ ដែលត្រូវបានវៀតណាមជំរុញក្នុង​ឆ្នាំប្រធានអាស៊ាន២០២០នោះគឺ​៖ បង្កើនសាមគ្គីភាព ឯកភាពអាស៊ាន ​ជំរុញការតភ្ជាប់ក្នុងតំ​បន់ លើកកំពស់​សមត្ថភាព​បន្សាំនិង​ ក្ដាប់ជាប់ឱកាសនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជំរុញមន សិការសហ គមន៍និង​អត្តសញ្ញាណ​អាស៊ាន​ ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាព និងការ​អភិវឌ្ឍ​ដោយចីរភាព​រួមជាមួយ​ប្រទេសនានា​លើពិភព​លោក លើក កំពស់សមត្ថភាពបន្សាំនិងប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ា​ស៊ីន អាស៊ា​ន៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top