• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ: វៀតណាមអះអាងពីកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ

 វៀតណាមត្រូវបានទទួលស្គាល់ថា ជាសមាជិកមាន​ការទទួល​ខុសត្រូវ​និង​មាន​កិត្យានុភាព​នៅក្នុង​សហគមន៍​អន្តរជាតិ​។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ​កិត្យានុភាពរបស់វៀតណាមនៅតំ​បន់​អាស៊ី-ប៉ាស៊ីហ្វិក​ និង​ពិភពលោកបានកើនឡើងកាន់តែខ្ពស់ផងដែរ។
 
លើទំព័រ​កាសែតឯករាជ្យរបស់រុស្ស៊ី ច្បាប់ចេញផ្សាយនាថ្ងៃទី១០ ខែ មិថុនា អ្នកជំនាញម​ក​ពីវិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ចុង​បូព៌ា​ (Far East) នៃបណ្ឌិតសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី លោក Grigory Lokshin បានសរសេរអត្ថបទមួយ ស្តីពី​ព្រឹត្តិការណ៍​ដែលវៀត​ណាម បាន​ជាប់ឆ្នោត​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ ដំណាក់​កាល ២០២០ - ២០២១ ដោយទទូលបានសម្លេងឆ្នោតខ្ព​ស់បំផុត គឺ ១៩២/១៩៣ ​ ដោយវាយតម្កៃថា លទ្ធ​ផលនេះ​បង្ហាញថាប្រទេសវៀតណាមមានកិត្យានុ​ភាពអន្តរជាតិខ្ពស់ណាស់។ ​អត្ថបទនេះបានសរសេរ​ថា កាល​ពីឆ្នាំ ២០០៨ វៀត​ណាមត្រូវបាន​ជាប់ឆ្នោត​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​​ជាលើកដំ​បូង។ តាមរយៈសកម្មភាពរបស់ខ្លួ​ននៅពេលនោះ វៀតណាមត្រូ​វបានទទួលស្គាល់ថា ជាស​មាជិក​មានការទទួលខុសត្រូវនិងមានកិត្យានុភាពនៅក្នុងសហគមន៍អន្តរជាតិ។ ចាប់​តាំង​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​នេះ កិត្យានុភាពរបស់វៀតណាមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិង​ពិភពលោក​បាន​កើន​ឡើង​កាន់​តែ​ខ្ពស់​ផង​ដែរ​។
 
ក្រៅពី​នោះ អត្ថបទមួយដែលបានចុះផ្សាយលើទំព័រ Mainichi របស់ជប៉ុនបានដកស្រង់អត្ថបទសរសេររបស់លោក Lokshin ថា អស់រយៈពេលជាយូរណាស់មកហើយ សាធារណៈជនពិភពលោកបានជឿជាក់យ៉ាងមុតមាំថា វៀតណាម ជានិច្ចកាល​ប្រកាន់ខ្ជាប់នូវ​គោលមាគាកិច្ច​ការបរទេស​បើកទូលំ​ទូលាយ​និង​ធ្វើឲ្យពហុ​បែបទំនាក់​ទំនង​អន្តរជាតិ​ ធានាការអភិវឌ្ឍន៍ប្រក​បដោយចីរភាព រួមទាំ​ងចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​ផលវិបាក​ដោយ​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top