• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន

កិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ានត្រូវបានធ្វើឡើងតាមវីដេអូ (រូបថតៈ អ្នកយកព័ត៌មាន VOV ប្រចាំឥណ្ឌូនេស៊ី)
 

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រ ធានស្ថានបេសកកម្មវៀតណាមប្រចាំអាស៊ានបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន (AF BOT 46) តាមប្រព័ន្ធវីដេអូ  ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន ២០២១។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដែលរៀបចំនិងអនុវត្តដោយមូលនិធិអាស៊ាន ពីខែ វិច្ឆិកាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ ២០២១ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កការលំបាកជាច្រើនសម្រាប់សកម្មភាពនិងកម្មវិធីរបស់មូលនិធិក៏ដោយ។

នៅក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមវិភាគទានរបស់មូលនិធិអាស៊ាន និងអបអរសាទរចំពោះមូលនិធិអាស៊ានដែលបានឈ្នះពានរង្វាន់សំខាន់ចំនួន ២ នៅឆ្នាំ ២០២១ ពីគណៈកម្មាធិការអភិបាលកិច្ចល្អពិភព លោក (3G) រួមទាំងពានរង្វាន់ជើងឯក 3G ស្តីពីការទទួលខុសត្រូវសង្គមឆ្នាំ ២០២១ និងរង្វាន់ 3G លើការកសាងសមត្ថភាពឆ្នាំ ២០២១ ផងដែរ។

នាពេលខាងមុខនេះ មូលនិធិអាស៊ាននឹងបន្តផ្តោតលើគោលដៅជាយុទ្ធសាស្រ្តដូចជាបង្កើនការយល់ដឹងអំពីអាស៊ាន ពង្រឹងសមត្ថភាពអង្គការ លើកកម្ពស់រូបភាពស្លាកយីហោរបស់អង្គការ និងជំរុញការស្វែងរកប្រភពមូលនិធិសម្រាប់អនុវត្តន៍គម្រោងដែលបម្រើអាទិភាពរបស់អាស៊ានលើវិស័យនានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top