• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រធាននៃកិច្ចប្រជុំតាមវីដេអូលើកដំបូងរវាងប្រទេសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង១០ជាមួយលោកអគ្គលេខាធិការ អ.ស.ប

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទររាល់កិច្ចខិតខំ ប្រឹងប្រែងរបស់លោកអគ្គលេខាធិការនាពេលកន្លងទៅ ក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាតសកល Covid-19 ដោយចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងទាំង នោះមានអត្ថន័យជាក់ស្ដែងក្នុងការទប់ស្កាត់ជំងឺឆ្លង ជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអះអាងនូវតួនាទីដ៏សកម្មរបស់អ.ស.ប ក្នុងការរួមចំណែកទៅក្នុងការអភិវឌ្ឍរួមរបស់ សហគមន៍ផងដែរ។

ក្នុងតួនាទីជាអ្នកសម្របសម្រួលនៃក្រុមប្រទេសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១០ (E10) ក្នុងខែឧសភា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) បានធ្វើជាប្រធាននៃកិច្ច ប្រជុំក្រៅផ្លូវការតាមវីដេអូលើកដំបូងរវាងបណ្ដាឯកអគ្គរដ្ឋទូតក្រុម E10 ជា មួយលោកអគ្គលេខាធិការអ.ស.ប Antonio Guterres។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទររាល់កិច្ចខិតខំ ប្រឹងប្រែងរបស់លោកអគ្គលេខាធិការនាពេលកន្លងទៅ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល Covid-19 ដោយចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងទាំងនោះមានអត្ថន័យជាក់ស្ដែងក្នុងការទប់ស្កាត់ជំងឺឆ្លង ជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអះអាងនូវតួនាទីដ៏សកម្មរបស់អ.ស.ប ក្នុងការរួមចំណែកទៅក្នុងការអភិវឌ្ឍរួមរបស់សហគមន៍ផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងដែរថា វៀតណាមរួមជាមួយប្រទេស E10 និងប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខផ្សេងៗទៀតនឹងបន្តសហការយ៉ាងស្អិតរមួត គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គលេខាធិការក្នុងបំណងរក្សាសន្តិភាព សន្តិសុខអន្តរជាតិ រុញថយក្រោយជំងឺឆ្លង ហើយជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top