• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូដែលមានផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ជប៉ុន

ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ជប៉ុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានចុះផ្សាយ ព័ត៌មាន និងអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ចាប់ពីថ្ងៃទី២២ដល់ទី២៥ ខែវិច្ឆិកា។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន។ (រូបថត៖ VOV)

កាសែត Mainichi បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជាភ្ញៀវថ្នាក់ជាតិដើមដំបូងដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន ចាប់តាំង ពីរដ្ឋអំណាចរបស់លោកនាយករដ្ឋមន្រ្តី Kishida Fumio បង្ហាញជាផ្លូវការ។ ដំណើរ ទស្សនកិច្ចគឺសំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដូចជាសន្តិសុខ សេដ្ឋកិច្ច ឆ្ពោះទៅរកតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ កាសែត Mainichi បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនគោរពទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ទំនាក់ទំនងការទូតក៏រីកចម្រើនយ៉ាងខ្លាំង ដែរ នៅពេលដែលកាលពីខែតុលាឆ្នាំ២០២០ លោក Yuga Yoshihide នៅពេលនោះទើបចូលកាន់តំណែងជានាយករដ្ឋមន្រ្តីបានជ្រើសរើសវៀតណាមជាគោលដៅនៃដំណើរទស្សនកិច្ចការងារនៅឯបរទេសលើកដំបូង។ ចំណែកឯ នាយករដ្ឋមន្រ្តីកំពុងកាន់អំណាចលោក Kishida Fumio នៅពេលអញ្ជើញចូលរួមកិច្ចប្រជុំអំពីការប្រែប្រួល អាកាសធាតុនៅអង់គ្លេសនាពេលថ្មីៗនេះ ក៏បានជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ផងដែរ។

ក្នុងពេលជាមួយគ្នានោះ កាសែត Nikei បានឲ្យដឹងថា ភាគីទាំងពីរនឹងពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ព្រមទាំងបញ្ជាក់ថា ចំពោះជប៉ុន ប្រទេសសមាជិកនានានៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាដៃគូសំខាន់ដែលមានគោលដៅរួមជាមួយជប៉ុន ក្នុងនោះវៀតណាមជាដៃគូដែល មានផលប្រយោជន៍រួមដោយមានលក្ខណៈយុទ្ធសាស្ត្រនិងទូលំទូលាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top