• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជម្រុញថែមទៀតនូវការយកចិត្តទុកដាក់និងអាទិភាពស្តីពីការបង្កើនលទ្ធិពហុភាគីនិយមជាមួយតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ


ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកទូលាយស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន
 

មានកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតជាផ្លូវការជាង ២០០ និងកិច្ចប្រជុំថ្នាក់ ការងាររាប់រយ រួមទាំងមានការពិចារណាលើបញ្ហាចំនួន ៥៩ ក្នុងរបៀបវារៈនិងអនុម័តលើឯកសារចំនួន ៨១ ដែលសុទ្ធសឹងតែជាតួលេខគួរឱ្យចាប់អារម្មណ៍អំពីលទ្ធផលនៃការអនុវត្តសកម្មភាពអស់រយៈពេល ៦ ខែដើមឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 
 
ប្រទេសវៀតណាមបានបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ យ៉ាងល្អក្នុងរយៈពេល ៦ ខែ ពោរពេញទៅដោយព្រឹត្តិការណ៍បែបនេះ ដើម្បីរួមចំណែកក្នុងការលើកកំពស់ឋានៈនិងបង្កើតបរិយាកាសអន្តរជាតិ​និងតំបន់ ជួយ សម្រួលដល់ការអភិវឌ្ឍនិងសមាហរណកម្មនៃប្រទេសជាតិ ព្រមទាំងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងមិត្តភាពជាមួយបណ្តាប្រទេសនានាដើម្បីគោលដៅរួមគឺជាសន្តិភាព ស្ថិរភាពនិងវិបុលភាពផងដែរ។
 
ក្នុងអត្ថបទដែលមានចំណងជើងថា“ ក្រឡេកមើលលើរយៈពេល៦ខែនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងទិសដៅក្នុងការលើកស្ទួយតួនាទីនិងការរួមចំណែករបស់វៀតណាមនាពេលអនាគត” អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Le Hoai Trung បានអះអាងថា៖ ដោយឈរលើស្មារតីនៃ«ទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព» ប្រទេសវៀតណាមតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រចំពោះការស្វែងរកដំណោះស្រាយលើបញ្ហាជម្លោះក្នុងតំបន់និងអន្តរជាតិតាមរយៈការចរចាដោយគិតពីផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធនានាផងដែរ។ ទន្ទឹមនឹងនេះ វៀតណាមបានចូលរួមដោយមានការជឿជាក់លើខ្លួន មានភាពម្ចាស់ការនិងភាពជាក់ស្តែងក្នុងរាល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយអះអាងអំពីគោលជំហរនិងគោលការណ៍របស់ខ្លួនបានយ៉ាងសក្តិសមផង និងបានបញ្ជាក់ពីទស្សនៈកិត្យាន ម័ត ភាពបត់បែន និងភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហានានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top