• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ាន

 គណៈប្រតិភូយោធាជាន់ ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich
រដ្ឋមន្រ្តីការពារ ជាតិ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ TTXVN) 

ដោយផ្តោតសំខាន់ទៅលើការសាកល្បង​ខាងសន្តិសុខក្នុងតំប​ន់ នាថ្ងៃទី២៣ ខែតុលា ​ឆ្នាំ​២០១៧ សន្និសីទ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ បណ្ដាប្រទេសអាស៊ាន (ADMM) លើកទី ១១បានប្រារព្ធឡើង​នៅ​រដ្ឋធានី​ម៉ានី​លរប​ស់ហ្វីលីពីន​។

គណៈប្រតិភូយោធាជាន់ ខ្ពស់វៀតណា​មដឹកនាំដោយនាយឧត្តមសេនី​យ៍ Ngo​ Xuan Lich រដ្ឋមន្រ្តី​ការពារ ជាតិ អញ្ជើញ​​ចូល​រួមសន្និសីទ។ ថ្លែងមតិប្រារព្ធសន្និសីទ ​រដ្ឋមន្រ្តីការពារជាតិ ហ្វីលីពី​នលោ​ក Delfin Lorenzana ឲ្យដឹង​ថា ហ្វីលី​ពីននឹងលើកឡើងការផ្ដើម គំនិត​មួយចំនួន​រួមមានរបៀបវារៈរយៈពេល​៣ឆ្នាំដែល​ផ្ដោតសំខាន់​ទៅលើ​គោល​ដៅនា​នារបស់ ADMM។ សន្និសីទលើកនេះក៏ត្រូវ​បានសង្ឃឹមថា នឹងទទួល​បាន យន្តការ​ក្រប​ខ័ណ្ឌស្ដី​ពីបញ្ហា​នាវាចរណ៍ ​អប់រំនិងបណ្ដុះប​ណ្ដាល។
 
ADMM លើកទី១១ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដ​ល់ទី២៤ ខែតុលា មុន​នឹងសន្និ សីទរដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បើក​ទូលាយ​ (ADMM+) លើកទី៤រវាងអាស៊ាន និ​ងដៃគូផ្សេងៗចំនួន៨ទៀត។
​ 
នាថ្ងៃទី២៣ ខែតុ​លា ឆ្នាំ​២០១៧ នៅសន្និសីទ ADMM ១១ ប្រធានគណៈប្រតិភូនៃប្រទេសចូ​លរួមទាំងអស់ បានចុះហ​ត្ថលេខា​លើសេចក្ដីថ្លែង​ការណ៍រួម របស់អង្គសន្និសីទស្ដី​ពីការ “រួមដៃដើម្បីផ្លា​ស់ប្ដូរ ធ្វើ​សមាហរណកម្ម​ជាមួយពិភពលោក​”។ សេចក្ដីថ្លែងការណ៍រួមនេះ​បានអះអាងជាថ្មីម្ដង​ទៀត នូវសារសំខាន់​នៃការរក្សា​និងជំរុញ​សន្តិភាព ​ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរ​ណ៍ និងអាកាសចរណ៍នៅសមុ​ទ្រខាង​កើត ប្រដេញតាម​ការដោះ​ស្រាយជំ​លោះដោយសន្តិវិធី សមស្របជា​មួយច្បាប់អន្តរជាតិ ក្នុងនោះមានអ​នុសញ្ញាអ.ស​.បស្ដីពី​ច្បាប់​សមុទ្រ​ (UNCLOS) ​ឆ្នាំ១៩៨២៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top