• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសម័យប្រជុំលើកទី ១០៩ នៃសន្និសីទការងារអន្តរជាតិ

គណៈប្រតិភូត្រីភាគីវៀតណាមដឹកនាំដោយរដ្ឋមន្រ្តី Dao Ngoc Dung ចូលរួមសន្និសីទតាមអ៊ិនធឺរណែត  (រូបថត៖ VGP/Thu Cuc)

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅវៀតណាម) រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានតាងនាមគណៈប្រតិភូរដ្ឋាភិបាលវៀតណាម  ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី ១០៩ នៃសន្និសីទការងារអន្តរជាតិ។

ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាទូទៅ រដ្ឋមន្ត្រី លោក Dao Ngoc Dung បានសម្តែងនូវការស្វាគមន៍និងឯកភាពខ្ពស់ជាមួយប្រធានបទនៃសន្និសីទ ហើយទន្ទឹមនឹងនោះបានគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការ ILO ស្តីពី “ការឆ្លើយតបជាសកលឆ្ពោះទៅរកការស្តារ ដោយយកមនុស្សជាមជ្ឈមណ្ឌល បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ ១៩”។ តាមលោករដ្ឋមន្រ្តី Dao Ngoc Dung ទាំងនេះក៏ជាអាទិភាពដែលរដ្ឋាភិបាល វៀតណាមកំពុងជំរុញការអនុវត្ត។  ចាប់តាំងពីជំងឺរាតត្បាត កូវីដ ១៩ បានផ្ទុះឡើងនៅលើពិភពលោកនិងបានឆ្លងរាលដាលដល់វៀតណាមនៅដើមឆ្នាំ ២០២០ ដោយមានការស្រុះចិត្តគំនិតគ្នានិងការគាំទ្រពីពលករ សហគមន៍អាជីវកម្មនិងសង្គមទាំងមូល វៀតណាមបានអនុវត្តន៍រាល់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការប្រយុទ្ធនិងគ្រប់គ្រងជំងឺរាតត្បាត ដោយចាត់ទុកការប្រយុទ្ធនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ ជាមួយនឹងដំណោះស្រាយយ៉ាងហ្មត់ចត់របស់រដ្ឋាភិ បាលនិងការខិតខំប្រឹងប្រែងរបស់សហគមន៍អាជីវកម្មនិងនិយោជិក ទោះបីជូបប្រទះនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែនៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់វៀតណាមនៅតែរក្សាអត្រាកំណើន ២,៩១% ដដែល។ បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមបន្តអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា  គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយយកមនុស្សជាមជ្ឈភាពផង។

សន្និសីទការងារអន្តរជាតិនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណេត ហើយតំណាងជាង ៤០០០ នាក់ មកពីសមាជិក ILO៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top