• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទឥណ្ឌាតតភ្ជាប់ជាមួយអាស៊ាន - CLMV

គណៈប្រតិភូធុរជនវៀតណាមដឹកនាំដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចូលរួមក្នុងសន្និសីទ“ ជួបជុំរវាងអ្នកលក់និងអ្នកទិញ ឥណ្ឌា - CLMV លើកដំបូងដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ១៦ ខែតុលា នៅទីក្រុង Chennai ប្រទេសឥណ្ឌា។


ទីដ្ឋភាពនៃសន្និសីទឥណ្ឌាតតភ្ជាប់ជាមួយអាស៊ាន - CLMV (រូបថត៖ congthuong.vn)

នេះជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌានិងសហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការរវាងឥណ្ឌា - កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយ “ ឆ្ពោះទៅទិសខាងកើត” របស់រដ្ឋាភិបាលឥណ្ឌាដោយផ្តោតសំខាន់លើការជម្រុញកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក្នុងនោះមានបណ្តាប្រទេសជាសមាជិក CLMV ផងដែរ។

គួរបញ្ជាក់ថាដោយប្រធានបទ “សមាហរណកម្មសេដ្ឋកិច្ចតាមរយៈខ្សែសង្វាក់តម្លៃ” សន្និសីទបានទាក់ទាញតំណាងជិត ៣០០ នាក់មកពីប្រទេសឥណ្ឌានិងប្រទេសសមាជិក CLMV ។ សន្និសីទនេះផ្តោតសំខាន់លើការឧទ្ទេសនាមសក្តានុភាពនៃកសិផល និងផលិតផលកសិកម្មឥណ្ឌានិងប្រទេសសមាជិក CLMV ព្រមទាំងពង្រឹងការតភ្ជាប់ផ្លូវអាកាសនិងសមុទ្រជាដើម ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top