• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមក្នុងសវនាការសភានៅអង្គការសហប្រជាជាតិ


 ទិដ្ឋភាពនៃសម័យសវនាការ (រូបថតៈ TTXVN)

 សវនាការ​បំភ្លឺប្រចាំឆ្នាំរវាងសហភាពអន្តរសភាពិភព​លោក (IPU) និងអង្គការសហប្រជាជាតិ​បាន បើកនា​ថ្ងៃទី​២១ ​ខែកុម្ភៈ ឆ្នាំ​២០១៩​ នៅទីស្នាក់ការអង្គការ​សហប្រជាជាតិក្រោមប្រធាន​បទ “ការ​ប្រឈម​ថ្មី​ចំពោះ​លិទ្ធិ​ពហុភាគី”​។​
 
ប្រធានគណៈ​កម្មាធិការកិច្ច​ការបរទេស នៃរដ្ឋសភាវៀតណាម​ លោក  Nguyen Van Giau បានដឹក​នាំគណៈ​ប្រតិភូ​វៀត​ណាម ចូលរួមក្នុងសវនាការនិងចូលរួ​មក្នុង​កិច្ចពិភាក្សាផ​ងដែរ​។ អញ្ជើញថ្លែងទៅកាន់អង្គសន្និ​សីទ លោក​ Nguyen Van Giau បានវាយតំលៃខ្ពស់​ចំពោះរាល់​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​អង្គ​ការ​សហប្រជាជាតិ​និង​សហភាព​អន្តរសភា ក្នុងការថែរក្សាសន្តិភាព សន្តិសុខពិភពលោក​ក៏ដូចជាការអភិវឌ្ឍន៍របស់​បណ្តាប្រជា​ជាតិ ព្រម​ទាំង​បានសង្កត់ធ្ងន់ថា  វៀតណាមនឹងបន្តចូ​លរួមយ៉ាងសកម្ម ម្ចាស់កា​រនិងមាន​ទំនួល​ខុស​ត្រូវ ក្នុង​អង្គការ​ទាំងពីរនេះ​។ លោកបានអះអាងថា ​ប្រទេសទាំងអស់ ជាពិសេសបណ្តាប្រ​ទេស​ធំៗ ត្រូវ​រក្សាការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ មានវិធានការជាក់ស្តែងចំពោះលទ្ធិពហុភាគី ​គោរពតាមច្បាប់និងគោលការណ៍គ្រឹះនៃរដ្ឋ​ធម្ម នុញ្ញ ​ដើម្បីសកម្ម ភាពទាំងអស់នៃអង្គការព​ហុភាគី​នេះទទួលបានប្រសិទ្ធិ​ភាព​ពិត​ប្រាកដ​។


 ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក  Nguyen Van Giau ក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)
 

ទាក់ទងនឹងសកម្មភាពរបស់ IPU លោក Nguyen Van Giau បានចាត់ទុកថា អង្គ ការ​នេះត្រូវ​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយសភាសមាជិកក្នុងការអនុវ​ត្តអនុសាសន៍រប​ស់ខ្លួន;  រួមជាមួយអង្គការ​សហប្រ​ជាជាតិ អង្គការ​ថ្នាក់​តំបន់​ និងអនុតំបន់ ប​ន្តបង្កើតនូវដំណោះស្រាយ ពង្រឹងទំ​នុក​ចិត្ត ដើម្បី​រួម​ចំណែក​ដល់​ការ​កសាង​និងរក្សា​សន្តិភាពនៅលើពិភពលោក។ ប្រធានគណៈកម្មាធិការបរ​ទេសនៃរដ្ឋសភាវៀតណាម​ ក៏បានចែ​ក រំលែក​ថា ក្នុងប៉ុន្មានឆ្នាំកន្លង​មកនេះ វៀតណាម​បាន​ធ្វើសមាហរណកម្ម​គ្រប់ជ្រុង​ជ្រោយ​និង​ទូលំ​ទូលាយ​លើគ្រប់​កម្រិត​ផងដែរ​៕​
 

តា​ម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top