• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ G20


 ទិដ្ឋភាពនៃកិច្ចប្រជុំ Sherpa G20 (រូបថត៖ TG&VN) 

 ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អនុ រដ្ឋមន្រ្តី​អចិន្ត្រៃយ៍​ក្រសួង​ការ​បរទេស​វៀត​ណាម លោក Bui Thanh Son ​បានដឹក នាំ​គណៈ​ប្រតិភូ​វៀត​ណាម អញ្ជើញ​ចូល​រួមកិច្ច​ប្រជុំមន្ត្រី​ជាន់​ខ្ពស់ (Sherpa) លើក ទី១នៃក្រុមខឿនសេដ្ឋ​កិច្ចអភិវឌ្ឍន៍ខ្លាំងជាងគេលើពិ​ភព​លោក (G20)។ 
 
កិច្ច​ប្រជុំ នេះត្រូវបានរៀបចំឡើងដើម្បីត្រៀមរៀបចំអោយកិច្ចប្រជុំកំពូល G20 ដែលនឹង ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី​២៨​ដល់ថ្ងៃទី២៩ ខែមិថុនា នៅ​ទីក្រុងអូសាកា​​ប្រទេស​ជប៉ុន។
 
​អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បាន​សង្កត់​ធ្ងន់​លើភាព​ចាំ​បាច់​​នៃការបង្កើន​កិច្ចសហប្រតិបតិ្ត​ការ ដើម្បីរក្សាស្ថិរ​ភាពសេដ្ឋកិច្ចសកល ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​និង​គ្រប ដណ្ដប់ ក៏ដូចជាគាំទ្រ​ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយឈរ​លើមូលដ្ឋាន នៃ ច្បាប់អន្តរជាតិ​ផងដែរ។​ លោក Bui Thanh Son ក៏បានអះអាងនូវ​ការសន្យារបស់ វៀត ​ណាមចំពោះកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែប​ម្រួលអាកាសធាតុ ព្រម ទាំងស្នើ​អោយ G20 គាំទ្រគំ​និតផ្ដួច​ផ្ដើម​ដោយ​វៀត​ណាម នៅកិច្ច​ប្រជុំ G​7 បើកទូលាយកាលពីឆ្នាំ២០១៨ ស្ដីពីកា​របង្កើតយន្តការសកលសំដៅរារាំ​ង និង ទប់ស្កាត់កាក​សំណល់​ក្នុង​​មហាសាគរ​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top