• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចង់អោយដំណើរការបាលីត្រូវលើកកម្ពស់បន្ថែមទៀតនូវតួនាទីនៃការ​ជំរុញការតភ្ជាប់​យន្តការ​សហប្រតិបត្តិការថ្នាក់តំបន់​និងសកលលោក


 ទិដ្ឋភាពនៃសន្និសីទ 
 

វៀតណាមសង្ឃឹមថាដំណើរការបាលីនឹងពិចារណាអោយបានម៉ត់ចត់អំពីទិសដៅនាពេលខាងមុខ ដើម្បី​លើក​កំព​ស់​តួនាទីនិង​ជំរុញការតភ្ជាប់នៃដំណើរការនេះ ​ទៅក្នុងយន្តការសហប្រតិបត្តិការតំបន់និងសកលលោក។​ 
 
ថ្លែង​នៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ១៤ ក្រុមការងារនៃដំណើរការបាលីទទួលបន្ទុក បង្ការ​និង​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុកខុសច្បាប់ និងការជួញដូរមនុស្សដែល​មានការចូលរួមពីគណៈប្រតិភូជាង ១០០ នាក់មក​ពី ២៥ ប្រទេស​និងតំបន់នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung បានចាត់ទុកថា   ក្រៅពី​ការ​ទប់​ស្កាត់​ការធ្វើចំណាកស្រុកខុសច្បាប់និងការជួញដូរមនុស្សមក ដំណើរការ​បាលី​គួរ​តែពិ​ចារណា​ក្នុងការ​នាំចេ​ញនូ​វ​វិធានការនានា ដើម្បីជំរុញការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងស្របតាមច្បាប់ រួមទាំង​យុទ្ធសាស្ត្រ​នៃកិច្ច​សហប្រតិបត្តិនា​ពេលខាងមុខ។  អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស លោក To Anh Dung បានស​ង្កត់ធ្ងន់​ថា៖​ “ខ្ញុំសង្ឃឹម​ថាយើងនឹងពិចារណាយ៉ាងម៉ត់ចត់នូវការតំរង់ទិសនៃដំណើរការបាលីនាពេលខាងមុខ ដើម្បី​លើក​កំព​ស់ថែមទៀ​ត នូវតួនាទី​និងជំរុញការ​តភ្ជាប់​នៅក្នុង​យន្តកា​រសហប្រតិបត្តិកា​រក្នុ​ងតំ​បន់និង​ពិភពលោក​។ ប្រការនេះនឹងរួមចំណែកដល់ការសម្រេចគោលដៅនៃរបៀបវារៈ ២០៣០ របស់អង្គការ​សហប្រជា​ជាតិ​ស្តីពី​ការអភិវឌ្ឍប្រកបដោយចីរភាព​”។
 
សូមគូសបញ្ជាក់​ថា វៀតណាមមានគោលការណ៍ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ ហើយប្តេជ្ញាបង្ការ និង​ទប់​ស្កាត់​​ការ​ធ្វើ​ចំណាកស្រុកខុសច្បាប់និងការជួញដូ​រមនុស្ស។ ក្នុងនាមជាអ្នកចូល​រួមនៅក្នុងដំណើរការបាលី​នោះ វៀត​ណាម​បាន​ចូលរួមជា​ទៀងទាត់ក្នុង​ក្រុមការងា​រដើម្បី​ទប់ស្កាត់​ការជួញ​ដូរ​មនុស្ស​ ទប់ស្កាត់បណ្តាញ​ជួញ​ដូរ​មនុស្សនិ​​ងការធ្វើចំណាកស្រុកខុសច្បាប់ផងដែរ។ កា​រធ្វើជាម្ចាស់ផ្ទះនៃសន្និសិទលើកទី ១៤ នេះគឺជា​ឱកាស​មួយ​សម្រាប់​វៀតណាម​ដើម្បី​បញ្ជាក់​ពីកិច្ច​ខិត​ខំប្រឹង​ប្រែងរបស់​ខ្លួនក្នុង​នាមជា​សមាជិក​សកម្ម​នៃដំណើរ​ការ​បាលី​នេះ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top