• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពនិងមានបំណងចង់រួមជាមួយជប៉ុនបើកដំណាក់កាលអភិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគី

ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនត្រូវបានបង្ហាញកាន់តែស៊ីជម្រៅនៅក្នុងដំណាក់កាលពោរពេញទៅដោយការលំបាកនិងបញ្ហាប្រឈម​។
 

 


អញ្ជើញឆ្លើយបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ជប៉ុនដូចជា NHK Jiji Press Kyodo News Nikkei... ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅ ជប៉ុនចាប់ពីថ្ងៃទី២២ដល់ទី២៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងរួមជាមួយជប៉ុន បើកដំណាក់កាលអភិវឌ្ឍថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគីឲ្យបានស៊ីជម្រៅ ប្រកបដោយ ផ្លែផ្កា ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងវិបុលភាពនៅក្នុង តំបន់និងលើសកលលោក។ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនត្រូវបានបង្ហាញ កាន់តែស៊ីជម្រៅនៅក្នុងដំណាក់កាលពោរពេញទៅដោយការលំបាកនិងបញ្ហាប្រឈម។ ជម្ងឺរាតត្បាតកូវីដ-១៩បានបង្កឡើងផលប៉ះពាល់អវិជ្ជមានទៅលើសេដ្ឋកិច្ចសង្គមលើទូទាំងសកលលោក។
ក្នុងបរិបទនោះ ប្រទេសទាំងពីរបានចែករំលែក ជួយគាំទ្រគ្នា ដោយឥតឈប់ឈរ។ វៀតណាមទទួលបានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលារបស់រដ្ឋាភិបាលជប៉ុនក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ជាមួយនឹងកញ្ចប់ ជំនួយជាវ៉ាក់សាំងជាង៤លានដូសនិងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀត។ ចំពោះភាគីវៀតណាមវិញ ក៏បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសម្រាប់ ពលរដ្ឋនិងអាជីវកម្មជប៉ុននៅវៀតណាម ដើម្បីថែរក្សា អភិវឌ្ឍប្រតិបត្តិការផលិតកម្ម អាជីវកម្ម ធានាខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់។ វៀតណាមមានបំណងរួមជាមួយ ជប៉ុនអនុវត្តន៍ឲ្យមានប្រសិទ្ធភាពថែមទៀតនូវយន្តការសហប្រតិបត្តិការនាបច្ចុប្បន្ន ព្រមទាំងកសាងយន្តការសហប្រតិបត្តិការថ្មីដើម្បីរួមគ្នាបើកដំណាក់កាលអភិវឌ្ឍថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ វៀតណាម-ជប៉ុន ក្នុងនោះជំរុញ យ៉ាងខ្លាំងក្លានូវទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច សុខាភិបាល អប់រំបណ្ដុះបណ្ដាល ធនធានមនុស្ស វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ទេសចរណ៍ ការពារជាតិសន្តិសុខ ព្រមទាំងសហប្រតិបត្តិការយ៉ាងស្អិតរមួតលើបញ្ហាតំបន់និងអន្តរ ជាតិដែលជាកង្វល់រួមរបស់ភាគីទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top