• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

កាលពីថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ វៀតណាម លោកចាយណាវុធ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ លោក Vo Van Thuong បានសម្តែងក្តីសប្បាយរីករាយអំពីទំនាក់ទំនងវៀតណាម - កម្ពុជា ដែលកាន់តែអភិវឌ្ឍន៍ ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ លោកបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែងជាមួយកម្ពុជា។

លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយជឿជាក់ថាកម្ពុជាពិតជានឹងទប់ស្កាត់ និងគ្រប់គ្រងជំងឺ ហើយធានាការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលយ៉ាងឆាប់ៗបំផុត។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែក និងជួយឧបត្ថម្ភក្នុងលក្ខខណ្ឌនិងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកជួយកម្ពុជាជំនះពុះពារលើការលំបាកក្នុងដំណើរការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

លោក Vo Van Thuong មានបំណងថាស្ថានទូតនឹងបន្តធ្វើជាស្ពានតភ្ជាប់ ដើម្បីកម្មាភិបាល ផ្នែក និងខេត្ត ក្រុងនៃភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top