• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការរួមបញ្ចូលយេនឌ័រក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយម

នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានគាំទ្រវិធីសាស្ត្រអភិក្រមសង្គមទាំងមូល អនុវត្តន៍ការផ្សះផ្សាជាតិនិងភាពសុខដុមរមនាជាតិ កសាងសង្គមមួយដែលមានលក្ខណៈដូចគ្នាមានភាពធន់នឹង ហានិភ័យនៃភាពជ្រុលនិយមនិងភេរវកម្ម។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប


នៅថ្ងៃទី ២៨ ខែកក្កដា ម៉ិក ស៊ិកបានសហការ ជាមួយចក្រភពអង់គ្លេស អេស្តូនី សហរដ្ឋអាមេរិក ន័រវេសនិង ទុយនីស៊ី ដើម្បីបើកកិច្ចប្រជុំមួយតាមទំរង់ Arria នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ ជាជាតិ ដើម្បីពិភាក្សាពីតួនាទីនៃគោលជំហរយេនឌ័រ វិសមភាពក្នុងការរាំងស្កាត់អំពើភេរវកម្មនិងភាពហឹង្សាជ្រុលនិយម។

នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានគាំទ្រវិធីសាស្ត្រអភិក្រមសង្គមទាំងមូលអនុវត្តន៍ការផ្សះផ្សាជាតិនិងភាពសុខដុមរមនាជាតិ កសាងសង្គមមួយដែលមានលក្ខណៈដូចគ្នាមានភាពធន់នឹងហានិភ័យនៃភាពជ្រុលនិយមនិងភេរវកម្ម។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានឲ្យដឹងថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខបានទទួលស្គាល់ពីតម្រូវការក្នុងការរួមបញ្ចូលយេនឌ័រទៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជ្រុលនិយម ការទប់ស្កាត់អំពើភេរវកម្មនិងការដោះស្រាយជម្លោះឬការកសាងសន្តិភាព តាមនោះត្រូវទទួលស្គាល់សារៈសំខាន់នៃតួនាទីផ្សេងៗគ្នារបស់ស្ត្រីនិងជំរុញការចូលរួមនិងភាព ជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការប្រឆាំងភេរវកម្ម។

លោកឯកអគ្គរដ្ឋទូតបានគាំទ្រដល់បណ្តាប្រទេសនានា ដើម្បីបន្តចែករំលែកបទពិសោធន៍ស្តីពីការរួមបញ្ចូលទិដ្ឋភាពយេនឌ័រទៅក្នុងផែនការនិងគោលនយោបាយជាតិនិងជំរុញការស្រាវជ្រាវនិងការពិភាក្សាឱ្យបានហ្មត់ចត់លើប្រធានបទនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top