• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងអនុវត្តឲ្យបានល្អបំផុតនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទនៃជំងឺឆ្លង Covid-19

នាថ្ងៃទី២៩ ឧសភា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីបណ្ដាភារកិច្ច ដំណោះស្រាយដើម្បីបន្តដោះស្រាយការ លំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជំរុញការបើកការចំណាយទុនវិនិយោគសាធារណៈនិងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងបរិបទនៃជំងឺ រាតត្បាតសកល Covid-19។

សេចក្ដីសម្រេចចិត្តនេះគឺសំដៅរក្សាសន្ទុះកំណើនសេដ្ឋកិច្ច ហើយខិតខំប្រឹងប្រែងអនុវត្តឲ្យបានល្អបំផុតនូវគោលដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលត្រូវបានរដ្ឋសភាដាក់ចេញ។ ក្នុងន័យនេះ រដ្ឋាភិបាលបានដាក់ចេញភារកិច្ចដំណោះស្រាយចំនួន៣។ ទីមួយគឺ បន្តដោះស្រាយការលំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្មជួយឧបត្ថម្ភដល់មុខសញ្ញាដែលរងផលប៉ះពាល់ដោយសារជំងឺឆ្លង Covid-19។ ទីពីរគឺ ទាក់ទាញការវិនិយោគរបស់សង្គមទាំងមូល ស្រាវជ្រាវនិងអនុវត្តដោយ ម្ចាស់ការនូវយន្តការ គោលនយោបាយដែលលើកទឹកចិត្ត ជំរុញការចាប់ ផ្ដើមអាជីវកម្ម ព្រមទាំងទ្រទ្រង់សហគ្រាសក្នុងការស្ដារនិងពង្រីកសកម្មភាព ផលិតកម្មអាជីវកម្មផងដែរ។ ទីបីគឺ ជំរុញខ្លាំងនូវការបើកការចំណាយដើម ទុនវិនិយោគសាធារណៈ។ ក្នុងនោះ ដោះស្រាយឲ្យទាន់ពេលវេលានូវការលំបាកឧបសគ្គក្នុងដំណើរការបើកការចំណាយទុន ហើយលើកកំពស់ ប្រសិទ្ធភាពនៃគម្រោងវិនិយោគសាធារណៈនានា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top