• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ចូលក្នុងចំណោមប្រទេសទាំង១៥ដែលមានកសិកម្មអភិវឌ្ឍជួរមុខលើពិភពលោក

 រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី ដំណោះស្រាយលើកទឹកចិត្ត ជំរុញ​អោយ​សហគ្រាស​បណ្ដាក់​​ទុនក្នុងវិស័យ កសិកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពនិងចីរភាព។ 
 
សេចក្ដី​សម្រេចចិត្តនេះ ឆ្ពោះទៅដល់ឆ្នាំ២០៣០ អភិវឌ្ឍកសិកម្មតាមទិសដៅទំនើប ប្រកបដោយ ចីរភាព ផលិត​បរិមាណ​ទំនិញធំ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ច្នៃប្រឌិតដើម្បីបង្កើន ផលិតភាព គុណភាព ប្រសិទ្ធភាព និង​សមត្ថភាព​ប្រកួតប្រជែង កែលម្អនិងលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជន កសាងជនបទ​អោយ​កាន់​តែ​អារិយ្យ​ធម៌​និងទំ នើបពីមួយថ្ងៃទៅមួយថ្ងៃ។
 
ដល់ឆ្នាំ​២​០៣០ វៀតណាមដាក់ចេញគោលដៅគឺស្ថិតនៅក្នុងចំណោម ប្រទេសទាំង១៥ដែល​មាន​កសិកម្ម​អភិវឌ្ឍ​ខ្លាំង​ជាង​គេលើពិភពលោក ដែលក្នុង នោះ ផ្នែកកែច្នៃកសិផលស្ថិតនៅក្នុងចំណោមប្រទេសជួរមុខទាំង១០។ ក្រៅពី នោះ​ វៀតណាមជាមជ្ឈមណ្ឌលកែច្នៃឯកទេសមួយរបស់កសិកម្មពិភព លោក និងជាមជ្ឈមណ្ឌល logistics  នៃពាណិជ្ជកម្ម​កសិផងសកលផងដែរ។ សហ គ្រាសកសិកម្មត្រូវបានកំណត់ថា ដើរតួនាទីជាសសរ​ទ្រូង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ ផលិតកម្មកសិកម្មក្នុងស្រុកតាមទិសផលិតទំនិញ ព្រមទាំងលើកកំពស់សមត្ថ ភាពប្រកួតប្រ​ជែង​របស់​កសិផល​វៀតណាមផងដែរ។
 
គោលដៅមួយ​ទៀតគឺដល់ឆ្នាំ២០៣០ កំណើននៃតម្លៃផលិតកម្មកសិ-រុក្ខ-ជលផលរបស់វៀតណាមសម្រេចបាន៣%ក្នុងមួយ​ឆ្នាំ កំណើននៃទំហំនាំចេញ កសិ-រុក្ខ-ជលផលសម្រេចបានពី៦ទៅ៨%ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ មានសហ គ្រាសក្នុងចន្លោះពី៨ម៉ឺនដល់១សែនអង្គភាពដែលវិនិយោគ ធ្វើអាជីវកម្មក្នុងវិស័យ កសិកម្មប្រក​បដោយ​ប្រសិទ្ធ​ភាព​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top