• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងឈានឡើងយ៉ាងខ្លាំងក្លា លើវិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ផ្សព្វផ្សាយ

នៅរសៀលថ្ងៃទី ១៤ ខែតុលា កិច្ចសន្ទនាដោយប្រធានបទ “ ហេតុអ្វីវៀតណាម” (Why Vietnam) ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃសន្និសីទ និងពិព័រណ៍ពិភពលោកឆ្នាំ ២០២១ ។

(រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក Nguyen Thanh Tuyen អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ) បានឲ្យដឹងថា វៀតណាមមានចំនួនប្រជាជនច្រើនដោយមាន GDP ជាប់ចំណាត់ថ្នាក់ទី ៤០ នៅលើពិភពលោក និងទី ៤ នៅអាស៊ាន។ ក្នុងរយៈពេលប៉ុន្មានកន្លងទៅ វៀតណាមបានឈានឡើងដោយវ៉ាដាច់ប្រទេសមហាអំណាចបច្ចេកវិទ្យាព័ត៌មានជាច្រើន ហើយវិស័យមួយចំនួនបានជាប់ក្នុងចំណោមប្រទេសទាំង ១០ នៅលើពិភពលោក។ ទាក់ទងនឹងការផលិត និងនាំចេញទូរស័ព្ទនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក ស្រូបយក ១៣,៣% នៃចំណែកទីផ្សារ ក្នុងឆ្នាំ ២០១៩។ ទាក់ទងនឹងការនាំចេញគ្រឿងអេឡិចត្រូនិកនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៩ នៅលើពិភពលោក។ ប្រការទាំងនេះបានសរឲ្យឃើញថា វៀតណាមកំពុងឈានឡើងយ៉ាងខ្លាំងក្លាលើវិស័យបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយ ហើយកំពុងមានយុទ្ធសាស្ត្រ ដើម្បីបន្តឈានទៅមុខយ៉ាងខ្លាំងក្លាថែមទៀត។

កម្មវិធីផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិរបស់វៀតណាមបានឆ្ពោះទៅរកគោលដៅពីរទន្ទឹមគ្នាគឺ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលផង ហើយបង្កើតសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមដែលមានសមត្ថភាពនៅថ្នាក់សកលលោកផងដែរ។

នៅក្នុងកិច្ចសន្ទនានេះ តំណាងសហគ្រាសជាច្រើនក៏បានធ្វើការពិភាក្សាអំពីតួនាទីរបស់វៀតណាមលើវិស័យបច្ចេកវិទ្យានិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។ រាល់គោលនយោបាយពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមចាំបាច់ត្រូវ យកចិត្តទុកដាក់ថែមទៀតដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណើរការសកលភាវូបនីយកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top