• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (ខាងស្តាំ) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison  (VOV) 
 

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញជួបសវនការជាមួយ​នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morri​son ក្នុង​ឱកាស​នៃដំណើរ​ទស្សន​កិច្ច​ជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀ​តណាម​លោក Nguyen Xuan Phuc។
 
នៅទីនេះ​ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាម​តែង​តែ​គាំទ្រ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ដ៏រឹងមាំជាមួយអូស្ត្រាលី។ ជាពិសេស នៅឆ្នាំ ២០២០ ខាងមុខនេះ វៀតណាមនឹងទទួល​តំណែង​ជាប្រធាន​អាស៊ាននិង AIPA  ហេតុដូច្នេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានបំណងថា អូស្ត្រាលីនឹង​គាំទ្រវៀតណាម។ ទន្ទឹមនឹងនោះ លោកស្រីបានស្នើដល់លោក Scott Morrison នាយករដ្ឋមន្រ្តី បង្កលក្ខណៈងាយ​ស្រួលសម្រាប់សហគ្រាសវៀតណាម ធ្វើការវិនិយោគនៅអូស្ត្រាលី លើវិស័យអាកាសចរណ៍ ពីព្រោះ សក្តានុពល​នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនៅតែធំធេងណាស់។
 
អញ្ជើញជាកា​រឆ្លើយតប នាយករដ្ឋមន្រ្តីអូស្រ្តាលីបានមានប្រសាសន៍ថា បញ្ហាប្រឈម​មួយ​របស់​អាស៊ាន​នាពេល​បច្ចុប្បន្ន​ គឺការចូលរួមក្នុងវង់ចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងធានា​ថា ​ច្បាប់អន្តរជាតិត្រូវតែគោរព្ធដែរ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីបានបញ្ជាក់ថា អូស្រ្តាលីបន្តគាំទ្រនិងជួយឧបត្ថម្ ភវៀត​ណាម​លើបញ្ហានេះជាពុំខាន។
 
នាថ្ងៃដដែល​ ថ្លែងមតិនៅឯជំនួបសវនាការជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison,  អនុប្រធាន​រដ្ឋ​ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត​ណាម​ជានិច្ច​កាល​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្កើន​កិច្ច​សហប្រតិ​បត្តិការជាមួយអូស្ត្រាលី ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនីមួយៗ រួមចំណែកដើម្បីសន្តិ ភាព ស្ថិរភាព​និង​កិច្ចសហប្រតិបត្តិការរួមទាំងការអភិវឌ្ឍនៅក្នុងតំបន់និងពិភព លោក។ ទាក់ទងនឹងទំនាក់​ទំនង​ទ្វេភា​គី លោកស្រីអនុប្រធានរដ្ឋមានបំណងចង់អោយ អូស្ត្រាលីបន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វៀត​ណាម​ នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងតួនាទី​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុ​មប្រឹក្សាសន្តិសុខអង្គការសហប្រ​ជាជាតិ​ ២០២០-២០២១។
 
នាយករដ្ឋមន្រ្តីលោក Scott Morrison បានបញ្ជាក់ថា អូស្ត្រាលីតែងតែយកចិត្តទុក ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​​ទំនាក់ទំនងជាមួយវៀតណា​ម ដែលជាដៃគូយុទ្ធ​សាស្ត្រដ៏​សំខាន់​របស់​អូស្រ្តាលី​ក្នុង​អាស៊ាន​និង​ក្នុង​តំបន់​។ ​នាយករដ្ឋមន្ត្រីអូស្ត្រាលីបានសង្កត់ធ្ងន់ថា អូស្ត្រាលីគាំ​ទ្រវៀតណាមជាប្រធានអាស៊ា​ន​ ២០២០ និងជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជា​តិ ២០២០-​២០២១​៕ ​

 

​តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top