ថ្មីៗនេះ លោកទីប្រឹក្សាសេដ្ឋកិច្ច-ពាណិជ្ជកម្មឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម Ho Toa Cam ថ្លែងយោបល់ថា ទំនាក់ទំនងពាណិជ្ជកម្ម រវាងវៀតណាមនិងចិន កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយវៀតណាមអាចក្លាយជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្នុងប្លុកអាស៊ាននៅក្នុងឆ្នាំ២០១៦។
អាចសម្រេចគោលដៅ១០០ពាន់លានដូល្លាអាមេរិកក្នុងឆ្នាំ២០១៦
បទសម្ភាស៍ជាមួយអ្នកយកព័ត៌មាននៅហាណូយ លោកទីប្រឹក្សា Ho Toa Cam បានឲ្យដឹងថា ឆ្នាំ២០១៥ ទោះបីពាណិជ្ជកម្មលើពិភពលោកបន្តជូបវិបត្តិ ប៉ុន្តែពាណិជ្ជកម្មវៀតណាម-ចិន នៅតែកើនឡើងរឹងមាំ និងរហ័សបង្គួរ។ វៀតណាម ជាដៃគូពាណិជ្ជកម្មធំលេខពីរ របស់ចិននៅអាស៊ាន ក្រោយម៉ាឡេស៊ី ក្នុងពេលចិនជាទីផ្សារនាំចូល និងនាំចេញធំបំផុតលេខទី៤របស់វៀតណាម។
តាមស្ថិតិនៃភាគីចិន ឆ្នាំ២០១៥ សរុបតម្លៃនាំចួលវៀតណាម និងចិនសម្រេច៩៥,៨ពាន់លានដូល្លាអាមេរិក កើន១៤,៦% បើប្រៀបនឹងឆ្នាំ២០១៤ ក្នុងនោះនាំចេញរបស់ចិន ចូលវៀតណាមសម្រេច៦៦,១ពាន់លានដូល្លាអាមេរិក កើន៣,៨%នៅឆ្នាំ២០១៤ នាំចូលរបស់ចិនពីវៀតណាម សម្រេច២៩,៧ពាន់លានដូល្លាអាមេរិក កើន៤៩,១%។ តម្លៃពាណិជ្ជកម្មវៀតណាម-ចិនស្រូបយក២,៤% ក្នុងបូកសរុបតម្លៃនាំចេញនិងនាំចូលរបស់ចិន កើន១,៤ពិន្ទុភាគរយបើប្រៀបនឹងដំណាក់កាល៥ឆ្នាំមុន។ ដោយឡែកក្នុងខែមករាឆ្នាំ២០១៦ តម្លៃពាណិជ្ជកម្មវៀតណាម-ចិន សម្រេច៧,៨ពាន់លានដូល្លាអាមេរិក ក្នុងពេលតម្លៃដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងចិននិងម៉ាឡេស៊ី ត្រឹមតែ៦,៥ពាន់លានដូល្លាអាមេរិក។
ជាមួយលទ្ធផលនោះ លោក Ho Toa Cam ព្យាករណ៍ប្រទេសទាំងពីរ អាចធ្វើសម្រេចគោលដៅ លើកកម្ពស់តម្លៃពាណិជ្ជកម្មទ្វេភាគីឡើង១០០ពាន់លានដូល្លាអាមេរិក ក្នុងឆ្នាំ២០១៦ ឆាប់ជាងមួយឆ្នាំបើប្រៀបនឹងរយៈពេលកំណត់ ដែលថ្នាក់ដឹកនាំទាំងពីរប្រទេសបានដាក់ចេញ។
អ្នកតំណាងចិនថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាអន្តរជាតិ” គោលនយោបាយនិងវិធានការឧបត្ថម្ភនាំចេញទំនិញកសិផលចូលទីផ្សារចិនតាមខេត្តកៅបាំង”។
រូបថត៖ ក្វឹកដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សហគ្រាសចិនស្រាវជ្រាវ ស្វែងយល់ពីផលិតផលតែរបស់វៀតណាម។
រូបថត៖ ក្វឹកដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទិដ្ឋភាពទទួលភ្ញៀវទេសចរណ៍ចិន មកវៀតណាមទេសចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុងកាយ(ក្វាងនិញ)។
រូបថត៖វ៉ាន់ដឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ឡាន container ដឹកទំនិញប្រជុំគ្នានៅចំណត់ឡាននៅច្រកទ្វារព្រំដែនតឹនថាញ(ឡាងសើន) រងចាំធ្វើសំណុំបែបបទដើម្បីនាំចេញទៅកាន់ចិន។
រូបថត៖ ថៃធ្វឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សកម្មភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាម-ចិន ប្រព្រឹត្តទៅយ៉ាងកុះករលើទន្លេកាឡុង ទីរួមស្រុកម៉ុងកាយ ខេត្តក្វាងនិញ។
រូបថត៖ គីមផឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្រុមហ៊ុន Chee Wah (១០០%ដើមទុនវិនិយោគរបស់ចិន) នៅក្នុងតំបន់ឧស្សាហកម្មភូងៀ ស្រុកចឿងមី(ហាណូយ) ផលិតតែ
របស់លេងនាំចេញទៅទីផ្សារអឺរុប អាស៊ី។ល។ រូបថត៖ យញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ដងជញ្ជីងពាណិជ្ជកម្មវៀតណាម-ចិនកំពុងបានកែលម្អ
ពិភាក្សាពីបញ្ហាអតុល្យភាពដងជញ្ជីងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ លោក Ho Toa Cam មានប្រសាសន៍ថា៖ “ស្ថានការអតុល្យភាពក្នុងការទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម-ចិនកំពុងមួយជំហានបានកែលម្អ”។
ឆ្នាំ២០១៥ តម្លៃសរុបនាំចេញរបស់វៀតណាមនិងចិនសម្រេច៩៥,៨ពាន់លានដូល្លាអាមេរិក កើន១៤,៦%បើប្រៀបនឹងឆ្នាំ២០១៤ ក្នុងនោះនាំចេញរបស់ចិនមកកាន់វៀតណាមសម្រេចបាន៦៦,១ពាន់លានដូល្លាអាមេរិក កើន៣,៨%ឆ្នាំ២០១៤ នាំចូលចិនពីវៀតណាមសម្រេច២៩,៧ពាន់លានដូល្លាអាមេរិក កើន៤៩,១%។
|
តាមស្ថិតិនៃភាគីចិន ឆ្នាំ២០១៥ តម្លៃពាណិជ្ជកម្មវៀតណាម-ចិនកើន១៤,៦% ក្នុងនោះនាំចេញរបស់ចិនចូលមកវៀតណាមកើន៣,៨% ក្នុងពេលដែលនាំចូលរបស់វៀតណាមទៅកាន់ចិនកើនឡើង៤៩,១%។ ឆ្នាំ២០១៥ ការនាំចូលហួសកំណត់ពីចិនបានបន្ថយចុះ៧,៤ពាន់លានដូល្លាអាមេរិកបើប្រៀបនឹងឆ្នាំ២០១៤។ ប៉ុន្តែមន្រ្តីរូបនេះ បានទទួលស្គាល់ស្ថានភាពអតុល្យភាពពាណិជ្ជកម្មវៀតណាម-ចិន មិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាន។
ដើម្បីទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ចិន អភិវឌ្ឍន៍រឹងមាំជាង តាមលោក Ho Toa Cam ប្រទេសទាំងពីរបានអនុវត្តវិធានការជាច្រើន ដើម្បីតុល្យភាពដងជញ្ជីងពាណិជ្ជកម្មសាឡើងវិញ។ វៀតណាមបានបង្កើនលទ្ធភាពនាំចេញនិងនាំចូល នូវផលិតផលអេឡិកត្រូនិក ម៉ាស៊ីន និងផលិតផលដែលមានតម្លៃបន្ថែមចេញទៅចិន ក្នុងពេលចិនកំពុងបង្កើនការនាំចូលពីវៀតណាម។ ពាក់ព័ន្ធដល់បញ្ហាពាណិជ្ជកម្មតាមព្រំដែន មន្រ្តីរបស់ចិនឲ្យដឹងថា ពាណិជ្ជកម្មតាមព្រំដែនគឺជា “ផ្នែកសំខាន់មួយ” ក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ចិន។ ដោយសារបញ្ហាពាណិជ្ជកម្មតាមព្រំដែន ពាក់ព័ន្ធដល់ជីវភាពរស់នៅរបស់ប្រជាជន នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដូចនេះរដ្ឋាភិបាលនៃប្រទេសទាំងពីរ សុទ្ធតែយកចិត្តទុកដាក់ខ្លាំង។
លោកទីប្រឹក្សា Ho Toa Cam ក៏ឲ្យដឹងថា វៀតណាម-ចិនកំពុងដំណើរការពិភាក្សា ពីអនុសញ្ញាពាណិជ្ជកម្មព្រំដែនទ្វេភាគី ដើម្បីអាចចុះហត្ថលេខាលើអនុសញ្ញាពាណិជ្ជកម្មព្រំដែន ថ្មីសាឡើងវិញក្នុងឆ្នាំនេះ។
អំពីបរិស្ថានវិនិយោគរបស់វៀតណាម លោក Ho Toa Cam ឲ្យដឹងថា ឆ្នាំ១៩៨៨ វៀតណាមបានប្រកាសច្បាប់វិនិយោគបរទេស។ ពេលនោះ ច្បាប់នេះ ជាច្បាប់វិនិយោគបើកទ្វារទូលាយបំផុត នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោយមក វៀតណាមបានកែប្រែជាច្រើនលើកច្រើនសា និងសុក្រិតច្បាប់វិនិយោគបរទេស។ ខែកក្កដាឆ្នាំ២០១៥ វៀតណាមបានប្រកាសច្បាប់វិនិយោគថ្មី ដោយមានចំណុះកែប្រែជាច្រើន។
“យើងខ្ញុំមានមតិថា ច្បាប់វិនិយោគរបស់វៀតណាម ដើម្បីស្ថាបនាបរិស្ថានយុត្តិធម៌ សមភាព និងងាយស្រួលមួយ ជូនសហគ្រាសវិនិយោគបរទេស។ ហើយច្បាប់វិនិយោគរបស់វៀតណាម ងាយស្រួលបង្គួរ” លោកមានប្រសាសន៍។
សព្វថ្ងៃ ចិនឈរលេខ៩ក្នុងចំណោមបណ្តាប្រទេស/ តំបន់ដែលមានដើមទុនវិនិយោគផ្ទាស់ពីបរទេស(FDI) ចូលមកវៀតណាម៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម