• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - រុស្ស៊ី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធាន សភា Duma ជាតិ រុស្ស៊ី លោក Vyacheslav Viktorovich Volodin (រូបថត៖ quochoi.vn)
 

ប្រធានរដ្ឋសភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan កំពុង បំពេញ ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៩។ ដំណើរទ​ស្សនកិច្ចនេះ សំដៅបង្កើន ថែម​ទៀត នូវ​ទំនាក់​ទំនង​ ភាព​ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម -​ សហព័ន្ធ រុស្ស៊ី និយាយ​រួម និង​អនុវត្តន៍​រាល់កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំង​ពីរនិយាយដោយឡែក។
 
រាល់ការបោះជំហានដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី
 
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​លើគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ីកំពុង​ស្ថិតក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ដ៏ល្អប្រសើរលើ​គ្រប់វិស័យ។
 
ស្ដីពី​នយោបាយ ការទូត ភាគីទាំងបានផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេស​គឺគណ​ប្រតិភូ​ជាន់​ខ្ពស់​ ដែលលេចធ្លោបំផុតគឺ៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong​  នៅរុស្ស៊ីឆ្នាំ ២០១៨  ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.Medvedev នៅវៀតណាមឆ្នាំ ២០១៨  ​ដំណើរទស្សនកិច្ចរបស់ប្រធានសភា Duma ជាតិនៃសហព័ន្ធរុស្ស៊ី លោក V.Volodin នៅវៀតណាម ឆ្នាំ ២០១៨  ​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅរុស្ស៊ីឆ្នាំ ២០១៩ និង​ដំណើរ​ទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលើកនេះ។ ដំណើរទស្សនកិច្ច​ទាំង​នេះគឺ​ជាកម្លាំង​ចលករ​ដ៏ខ្លាំង​ក្លា ​ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។
 
ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ នាឆ្នាំ ២០១៨​ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤,៥ ពាន់លានដុល្លារអាមេរិក កើន ៣០% បើធៀបនឹងឆ្នាំ២០១៧; ៩ ខែនៃឆ្នាំ ២០១៩ ទទួលបាន ៣,៤ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ កិច្ចស​ហប្រតិ​បត្តិ​ការសេដ្ឋ​កិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនៅតែមានសក្កានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឲ្យសមស្របនឹង​ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធាន​ខុទ្ទកាល័យរដ្ឋាភិបាលបានឲ្យដឹងថា៖
 
“ទំនាក់ទំនង​នយោបាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីមានការជឿទុកចិត្តខ្ពស់។ តាមរយៈដំណើរទស្សនកិច្ច និងជំនួប​ប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនេះ ទំនាក់ទំនងនេះ​កាន់​តែត្រូវ​បាន​ពង្រឹង​ថែម​ទៀត​។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ក៏មាន​ការ​អភិវឌ្ឍន៍​ជាវិជ្ជ​មាន​។ ការដែលវៀតណាមបានក្លាយទៅជាប្រទេសដើមដំបូង ដែលបាន​ចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយសហភាព​សេដ្ឋកិច្ចអាស៊ី​អឺរ៉ុប ដែលរុស្ស៊ីជាប្រទេសហត្ថលេខីឈាន​មុខគេ រួមទាំង វិស័យ ​សហប្រតិបត្តិ​ការប្រពៃណីដូចជា ប្រេងឧស្ម័នជាដើម បន្ត នាំមកនូវ
ផល​ប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ”។
 
លើស​ពីនេះទៅទៀត ភាគីទាងពីក៏បានជំរុញយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការសំខាន់ៗ ដូចជា កសាង​មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា នុយក្លេអ៊ែរ ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័យ​ បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាល អេឡិចត្រូនិកជាដើម។ វាយតម្លៃ​អំពីទំនាក់​ទំនង​ទ្វេភាគី ​លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖
 
“ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួម យើងកំពុងពង្រឹង និងពង្រីកទំនាក់ទំនង ភាពជា​ដៃគូយុទ្ធសាស្ត្រ​លើគ្រប់​ជ្រុង​ជ្រោយ។ យើងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការថ្មី ព្រមទាំងធ្វើឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេភាគី​លើគ្រប់ជាន់ថ្នាក់ តាមរយៈកិច្ចសហប្រតិប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ការជួបប្រាស្រ័យ​យ៉ាងស៊ីជម្រៅ រវាង​ប្រជាជន​ជាមួយ​ប្រជាជន​នៃប្រទេស​ទាំងពីរ​ដែល​កាន់​តែ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា”។
 
ការតំរង់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការសភា
 
កិច្ចសហប្រតិបត្តិការសភាគឺជាសរសរទ្រូងសំខាន់មួយ​នៃទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ។ ជាពិសេស ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅវៀតណាមនាឆ្នាំ ២០១៨ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រ​ធាន សភា Duma ជាតិ រុស្ស៊ី លោក Vyacheslav Viktorovich Volodin បានចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការ​អន្តរសភារ​វាងរដ្ឋសភាវៀតណាមនិងសភា ​Duma ជាតិរុស្ស៊ី។​ នេះគឺជាគំរូសហប្រតិ​បត្តិការដើមដំបូង និងខ្ពស់បំផុត​រវាង​រដ្ឋសភាវៀត​ណាម ជាមួយ​ស្ថាប័ន​នីតិ​បញ្ញត្តិ​នៃ​ប្រទេសផ្សេង។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖
 
“ប្រការនេះ​បានសរឲ្យឃើញនូវកម្រិតជឿទុកចិត្តខាងនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ​និង​ការ​ប្តេជ្ញា​ចិត្តជំរុញកិច្ចសហប្រតិបត្តិការ សភា រវាង ប្រទេសទាំងពីរ។ ជាមួយនឹងយន្តការ សហប្រតិ​បត្តិការ​ថ្មី​នេះ ​យើង នឹងជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យដែលមា​នសក្តានុពល​ ជាពិ​សេស​គឺកិច្ច​សហប្រតិ​បត្តិការ​សភា​ ដើម្បី​ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវា​ងប្រទេសទាំងពីរឡើងកំពស់​ថ្មីមួយ”។
 
ដំណើរទស្សន​កិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មាន​អត្ថន័យ​ដ៏សំខាន់ ជា​ពិសេសក្នុង​ការពង្រឹង​និង​ពង្រីក​ថែមទៀត​នូវទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ​រវាងវៀតណាម​ - សហព័ន្ធរុស្ស៊ី៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top